ករណី​ឆ្លងកូវី​ដ​១៩​នៅ​ហ្វីលីពីន​កើន​ឡើង​ហួស​សិង្ហ​បុរី ក្រោយ​ការបន្ធូរបន្ថយ​

222
ចែករម្លែក

​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​នៅ​ហ្វីលីពីន​បាន​ហក់​ឡើង​ជា​ថ្មី ចាប់តាំងពី​ការបិទ​ខ្ទប់​ប្រទេស​ត្រូវ​បាន​បន្ធូរបន្ថយ​កាល​ពី​មួយ​ខែ​មុន ទោះជា​យ៉ាងណា​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​នៅក្នុង​ប្រទេស​នេះ​ហាក់​នៅ​ទាប​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​កក្កដា ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ការឆ្លង​ថ្មី​២.០៩៩​នាក់ បន្ទាប់ពី​មាន​ការឆ្លង​ខ្ពស់​បំផុត​ចំនួន​២.៤៣៤​នាក់​កាលពី​ថ្ងៃអាទិត្យ ។​កាលពី​ថ្ងៃ​សុក្រ​និង​សៅរ៍ ប្រទេស​នៅ​អាស៊ី​​អាគ្នេយ៍​នេះ​មាន​អ្នក​ឆ្លង​សរុប​៣.០០០​នាក់​។​

​តួលេខ​ចុងក្រោយ​ធ្វើអោយ​ហ្វីលីពីន​មាន​អ្នក​ឆ្លង​សរុប​៤៦.៣៣៣​នាក់ ដោយ​ឡើង​ហួស​សិង្ហ​បុរី ដែល​មាន​ចំនួន​ត្រឹម​៤៤.៩៨៣​នាក់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​។​

​ប្រទេស​នេះ​ឥឡូវ​ក្លាយជា​ប្រទេស​ទី​២​ដែល​មាន​អ្នក​កើតកូ​វីដ​ច្រើន​បំផុត​ទី​២​នៅ​អាស៊ី​អាគ្នេយ៍​បន្ទាប់​ពី​ឥណ្ឌូនេស៊ី​នៅពេល​អ្នកជំនាញ​ព្រមាន​ថា ហ្វីលីពីន​អាចមាន​អ្នក​ឆ្លង​កើន​ដល់​៦០.០០០​នាក់​នៅ​ត្រឹម​​ចុង​ខែ​នេះ​។​

​ឥណ្ឌូនេស៊ី​នៅតែមាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​ក្នុង​តំបន់ គឺ ជិត​៦៤.០០០​នាក់​។​

​តាំងពី​មុន​មក ហ្វីលីពីន​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩ ចំនួន​១.៣០៣​នាក់ គឺ​ស្មើ​ត្រឹមតែ​៣​ភាគរយ​នៃ​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​។​

​ពួក​មន្ត្រី​សុខាភិបាល​បាន​និយាយថា​ការឆ្លង​កើនឡើង​ជា​ថ្មី​ដោយសារតែ​ការទាក់ទង​គ្នា​ក្នុងចំណោម​ប្រជាជន បន្ទាប់​ពី​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ដកចេញ​បំរាម​និង​ការបិទ​ប្រទេស​អស់​ពេល​៣​ខែ​​កាលពី​ថ្ងៃ​០១​មិថុនា ដើម្បី​ធ្វើអោយ​សេដ្ឋកិច្ច​មាន​សកម្មភាព​ឡើងវិញ​។​

​រដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​ការិយាល័យ រោងចក្រ មណ្ឌល​ឡូ​ជី​ស្ទិក ផ្សារ ភោជនីយដ្ឋាន ហាង​កែ​សម្ផស្ស កន្លែង​កីឡា​និង​ព្រះវិហារ​បើកទ្វារ​ឡើងវិញ ជាមួយ​នឹង​វិធាន​គម្លាត​សង្គម​យ៉ាង​តឹងរឹង​។​​រថយន្តក្រុង យានកង់បី រថភ្លើង និង​តាក់ស៊ី ក៏​បាន​វិល​មក​កាន់​ដងផ្លូវ​ឡើងវិញ​ផងដែរ តែ​នៅ​ពេល​មនុស្ស​ដើរហើរ​និង​ធ្វើ​សកម្មភាព​ទាក់ទង​គ្នា​កាន់តែ​ខ្លាំង ការឆ្លង​ក៏​កើនឡើង​សាជាថ្មី​៕​ប្រែ​សម្រួល​៖​វាសនា​

​ហ្វីលីពីន ដកចេញ​ការបិទ​ខ្ទប់​អាជីវកម្ម​និង​ចរាចរណ៍​មនុស្ស​កាលពី​ដើម​ខែ​មុន​