ចក្រភពអង់គ្លេសជិតសម្រេចកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩តម្លៃ ៦២៥ លានដុល្លារជាមួយ ក្រុមហ៊ុនឱសថចំនួន២

384
ចែករម្លែក

កាសែត Sunday Times បានរាយការណ៍កាលពីថ្ងៃទី ៥ ខែកក្កដាថា ចក្រភពអង់គ្លេសជិតឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់តម្លៃចំនួន ៥០០ លានផោន (៦២៥ លានដុល្លារ) ជាមួយក្រុមហ៊ុន Sanofi និងក្រុមហ៊ុន GlaxoSmithKline សម្រាប់វ៉ាក់សាំងកូវីដ១៩ សក្តានុពលចំនួន ៦០ លានឈុត។

ការសាកល្បងព្យាបាលគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា ហើយក្រុមហ៊ុន Sanofi បាននិយាយថា ខ្លួនរំពឹងថានឹងទទួលបានការយល់ព្រមលើវ៉ាក់សាំងរបស់ខ្លួន នៅឆមាសទីមួយនៃឆ្នាំក្រោយឆាប់ជាងការរំពឹងទុកពីមុន។

វ៉ាក់សាំងជាង ១០០ កំពុងត្រូវបានបង្កើតនិងសាកល្បងនៅទូទាំងពិភពលោក ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលនានាកំពុង ប្រណាំងប្រជែងដើម្បីធានាបានការផ្គត់ផ្គង់វ៉ាក់សាំង មុនពេលប្រសិទ្ធភាព របស់វាត្រូវបានសបញ្ជាក់ទៅទៀត។

កិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Sanofi និង GSK នឹងក្លាយជាកិច្ចព្រមព្រៀងទី ២ របស់ចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសនេះបាននិយាយថា ខ្លួននឹងទិញវ៉ាក់សាំង ១០០ លានឈុតពីក្រុមហ៊ុន Oxford-AstraZeneca ។

ក្រុមហ៊ុន Sanofi មិនអាចសុំការបំភ្លឺបានភ្លាមៗទេ ខណៈដែលអ្នកនាំពាក្យ របស់ក្រុមហ៊ុន GSK បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ក្រុមហ៊ុនទាំងពីរបាន និយាយថា ពួកគេកំពុងផ្តល់អាទិភាពលើគុណភាពជាជាងល្បឿនក្នុងការ បង្កើតវ៉ាក់សាំង៕ ដោយ៖ កញ្ញាដាលីស/Ha

អង់គ្លេសជិតឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គងវ៉ាក់សាំងកូវីដចំនួន ៦០ លានឈុតពីក្រុមហ៊ុន Sanofi និង GSK