តារា​កំប្លែង​ភេទ​ទី​៣ យ៉េ​យ៉េ បង្អួត​សម្រស់​ដើមទ្រូង​ធំ​ស្របពេល​បើកហាង​លក់​ម្ហូប

233
ចែករម្លែក

​ភ្នំពេញ​៖ តារា​កំប្លែង​ភេទ​ទី​៣ ដែលមាន​ប្រជាប្រិយ​ខ្លាំង​កញ្ញា យ៉េ​យ៉េ បានធ្វើឱ្យ​មហា​ជន​និង​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​លើ​នាង​បង្អួត​សម្រស់​សិច​ស៊ី ឬ បញ្ចេញ​សាច់​ដើមទ្រូង​ធំ​ដូចផ្លែ​ដូង​។

​ស្របពេល​កំពុងតែ​បើក​អាហា​រដ្ឋា​ន​មួយកន្លែង​មាន​ល​ក់បុក​ល្ហុង ម្ហូប​គ្រឿងក្លែម និង​ម្ហូប​កុ​ម្ម៉​ង ជាច្រើន​នោះ កញ្ញា យ៉េ​យ៉េ មួយរយៈ​បាន​បង្ហោះ​រូបថត​របស់​នាង​ដែល​ទាក់ទាញ និង​ចាប់អារម្មណ៍​តែម្តង ព្រោះ​ហ៊ាន​ពាក់អាវ​ឬ​រ៉ូ​ប​បញ្ចេញ​សាច់​ដើមទ្រូង​មួយ​ទំហឹង​តែម្តង​។

​កញ្ញា​ភេទ​ទី​បី​រូបនេះ ត្រូវបាន​គេ​ដឹងថា មាន​ទម្រង់​មុខ​ស្អាត​ស្រដៀង​ទៅ​តារាចម្រៀង សួស វី​ហ្សា ហើយ​មាន​ដើម​ទ្រូ​ធំ​ដូច​ស្រី​ពិតៗ​ថែមទៀត​។

​កញ្ញា យ៉េ​យ៉េ ក្រោយ​បង្ហោះ​រូបនាង​ហើយ​បាន​ពោលថា “​លក់​បាយ​បាំង​មុខ​? អត់​យល់​ទេ លក់​តែ​បុកល្ហុង​បាយ​ម្ហូប​កុម្មង់​ទេ លេងខ្លួន​សាហាវ​ណាស់ កុំ​ចង់​ខ្លាំង​ជាមួយ​អ៊ី​លក់​បាយ​”​។​

​សូមបញ្ជាក់ថា តារា​កំប្លែង យ៉េ​យ៉េ ជា​សមាជិក​ក្នុង​កំប្លែង​ភេទ​ទី​៣​ប្រចាំ​កម្មវិធី​ស្ថានីយ ទូរទស្សន៍​លេខ​៩ កម្មវិធី​កំប្លែង “​សំណើច​ក្រុម​យក្ស​ភ្លោះ​” ទទួល​ការចាប់អារម្មណ៍​និង​គាំទ្រយ៉ាង​សម្បើម​ពី​មហាជន​។ តារា​កំប្លែង​រូបនេះ​ក៏​ចេញ​សម្តែង​ក្នុង​រឿង​ថ្មី​របស់​ផលិតករ​លោក រ៉ូ​ណាន់ ផងដែរ​គឺ​រឿង “​សំណើច​652km” ដែល​ត្រៀម​ចាក់​បញ្ចាំង​នាពេល​ខាងមុខនេះ​ផងដែរ ៕ ដោយ បូ​រិ​ន​/Ha