ពលរដ្ឋ​ជា​កសិករ​លើកគ្នា​ជំទាស់​មិន​ឲ្យ​ពលរដ្ឋ​ជា​អជីវ​ករ​កាយ​ដី​អាង​លក់​, អាជ្ញាធរ​បិទ​សកម្មភាព

263
ចែករម្លែក

ដោយ​: ភ្នំ​ស្វា​យ / បន្ទាយមានជ័យ​: ផ្តើមចេញពី​ទំនាស់​ផលប្រយោជន៍​បុគ្គល​លើដី​និង​ទឹក​អាងទឹក​ម្កាក់​របស់​រដ្ឋ នៅ​សង្កាត់​ម្កាក់​ក្រុង​សិរីសោភ័ណ ទើប​ពលរដ្ឋ​ជា​កសិករ​ដែលមាន​លោក​មេភូមិ​ជា​ចលករ​បាន​លើកគ្នា​រាប់សិប​នាក់ តវ៉ា​ជំទាស់​មិន​ឲ្យ​ពលរដ្ឋ​ជា​អាជីវករ​ម្នាក់​កាយ​ដី​ពី​ក្នុង​អាង​យកទៅលក់​។​

​ជា​ដំណោះស្រាយ​នឹង​រឿងអាស្រូវ​ចម្រូងចម្រាស​នេះ នៅ​រសៀល​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ស្រាវជ្រាវ និង​បិទ​សកម្មភាព ទាំង​ការកាយ​ដី​និង​ការតវ៉ា​ជា​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃត្រង់​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាង​៣០​នាក់ បាន​តវ៉ា​ប្រឆាំងនឹង​អាជីវករ​ឬ​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​កាយ​ដី​ក្នុង​អាង​ម្កាក់ (​ជា​អាង​កសាងឡើង​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បាន​ស្តារឡើងវិញ​នៅ​សម័យ​ព្រះរាជាណាចក្រ​ល​កម្ពុ​ជាប​ច្ចប្ប​ន្ន​) ។​

​លោក ពៃ ផាន អាយុ​៦៦​ឆ្នាំ និង​ប្រជាពលរដ្ឋ​មក​តវ៉ា​ដទៃទៀត រួមទាំង​លោក​មេភូមិ​ម្កាក់​បានអោយ​សារព័ត៌មាន​ដឹងថា ៖ ដី​អាង​ម្កាក់​នេះ​ព័ទ្ធជុំវិញ​ដោយ​ភ្លឺ​ទំនប់​មាន​ផ្ទៃ​ប្រមាណ​ពី​១៥០​ទៅ​៣០០​ហិច​តា ហើយ​មាន​ប្រជាពលរដ្ឋ​ជា​កសិករ​ប្រមាណ​៧០​គ្រួសារ​អាស្រ័យ​ផល​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ពិសេស​ក្រោយ​ឆ្នាំ​១៩៧៩ ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មក រហូតមកដល់​សព្វថ្ងៃ​នេះ ។​

​អ្នក​តវ៉ា បាន​បន្តថា ៖ ពលរដ្ឋ​បាន​អាស្រ័យ​ផល​រាល់​ឆ្នាំ​ដោយ​ធ្វើស្រែ​ស្រូវស្រាល​និង​កណ្តាល​នៅ​ទី​ទឹក​រាក់ និង​ស្រូវ​ធ្ង​នើ ស្រូវ​ឡើង​ទឹក​នៅ​ទី​ទឹក​ជ្រៅ​នៃ​អាង​កន្លែង​ខ្លៈ​ទឹក​ជ្រៅ​ដាក់​ស្រូវ​ឡើង​ទឹក​និង​កន្លែង​ខ្លៈ​ទឹក​រាក​ដាក់​ស្រូវកណ្តាល និង​កន្លែង​ខ្លៈ​ដាំ​ឈូក ។​
​ហើយ​នៅ​រដូវ​ទឹកសម្រក ពួកគេ​បានធ្វើ​ស្រូវប្រាំង​និង​ដាំ​ត្រកួន​ឬ​បន្លែ​រឺ​បន្លែ​ផ្សេងៗ ។​

​ប៉ុន្តែ​ក្នុងអំឡុង​ជិត​១​ខែមិថុនា​និង​កក្កដា​ឆ្នាំ​២០២០ នេះ ក៏មាន​ក្រុមហ៊ុន​ឯកជន​ឬ​អាជីវករ​មួយ​របស់​ឈ្មោះ​ដឹប លន់ បាន​យក​គ្រឿង​ច​ក្ចូ​ក​ឬ​អេ​ស្កា​ទ័​រ​២​គ្រឿង​និង​រថយន្ត​បែន​ជាច្រើន​គ្រឿង​កាយ​អាចម៍ដី​អាង​ក្នុង​ទំហំ​ប្រមាណ​ជិត​១០០​ម៉ែត្រ​និង​ទទឹង​ជាង​៥០​ម៉ែត្រ យកទៅលក់ ។​

​អ្នក​តវ៉ា​បន្តថា ៖ នៅពេល​ពួកខ្លួន​បាន​សួរ អាជីវករ​នោះបាន​ឆ្លើយតប​បែប​អួតអាង​ថា ៖ ខ្លួន​ទទួល​សិទ្ធិ​ពី​លោក​ចៅសង្កាត់​ម្កាក់​និង​មន្ត្រី​អាជ្ញាធរ​រដ្ឋ​ថ្នាក់ក្រុង ខេត្ត ក៏ដូចជា​អាជីវករ​ដូចគ្នា​ដែលមាន​ខ្សែ​ធំ​ដើម្បី​ស្តារ​នោះ​ជូន​រដ្ឋ ។​

​ប៉ុន្តែ​ពេល​សួររក​លិខិតស្នាម​ឬ​ឯកសារ​លាយលក្ខណ៍អក្ស​រ​នៃ​ការបញ្ជាក់​ដូចដែល​អះអាង ឈ្នួ​ញ​នោះ​និយាយថា​៖ ទៅ​សួរ​មន្ត្រី​ដូច​សមាសភាព​ខាងលើ​ទៅ ព្រោះ​ខ្លួន​ដឹង​តែ​ជី​កាយ​ដី​ស្តា​រអាង​រដ្ឋ​អោយ​ជ្រៅ ហើយ​ដឹក​អាច់ម៍ដី​ចេញ​យកទៅលក់​ប៉ុណ្ណោះ ។​

​អ្នក​តវ៉ា​អះ​អង​ថា ពួកខ្លួន​មិន​ជំទាស់​ការអភិវឌ្ឍន៍រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​នោះទេ បើសិនជា​រដ្ឋ​ត្រូវការ​ស្ថា​អាង​នេះ ។​រ​តែ​ជូនដំណឹង​លាយលក្ខណ៍អក្សរ​ដល់​ពួកគាត់​ផង មាន​សំណង​ខ្លៈ​សម្រាប់​ពួកគាត់​ដែលជា​ម្ចាស់​ដី​ក្នុង​អាង​ដែលជា​ដីជី​កេរ​ដូនតា​នេះ ។​

​ឆ្លើយតប​ការចោទប្រកាន់​នោះ លោក​ដឹប លន់ ជា​ឈ្មួញ​ឬ​អាជីវករ​ប្រាប់​អ្នកសារព័ត៌មាន​ថា ៖ ខ្លួន​ជា​កម្លាំង​និង​មធ្យោបាយ​ក្នុង​ការជីក​កាយ​ដី​បាត់​អាង​ម្កាក់​របស់​រដ្ឋ​នេះ​អោយ​ជ្រៅ​ដើម្បី​ស្តុក​ទឹក​ជូន​កសិករ​ប្រើប្រាស​ឬ​បម្រើអោយ​ការស្រោចស្រព​ផ្សេងៗ ។​
​ឯ អាចម៍ដី​ច្រើន មានតែ​យកទៅលក់​ហើយ ។​ហើយ​បើ​នៅមាន​អ្នកទិញ ខ្លួន​ក៏​បន្ត​កាយ​អាង​នេះ​បន្ត​ដែរ ។​គឺ​កាយ​ដី​អាង​រដ្ឋ មិនមែន​ដីស្រែ​របស់​ពលរដ្ឋ​ណា​ទេ ។ ហើយ​លោក​ទទួល​សិទ្ធិ​នេះ​ពី​អាជីវ​វករ​ធំ​។ ហើយ​អាជីវករ​ធំ​នោះ​បានទទួល​ការអនុញ្ញាតិ​ពី​ខាង​ធនធានទឹក​និង​ពី​អាជ្ញាធរ​នៃ​អភិបាលខេត្ត​អាណត្តិ​មុន​មកម្ល៉េះ​។​

​លោកស្រី ហឿង ចៅសង្កាត់​ម្កាក់ លោក​មាន​ជម្ងឺ​ប្រចាំកាយ ប៉ុន្តែ​លោក​និង​សហការី​អាច​ប្រាប់​ខ្លី​ថា ៖ ការស្តារ​អាងទឹក​រដ្ឋ​យក​ដី​លក់​ជា​រឿង​ធម្មតា​ទេ ។​គឺ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​តំបន់​នេះ ។ ហើយ​នោះ​ជី​អាងទឹក​ពី​ជំនាន់​ប៉ុលពត​មក ។​ហេតុនេះ ក្រោយ​ឆ្នាំ​១៩៧៩ គ្មាន​ដី​កេរ​អ្នកណា​ពី​ដូនតា​ទៀត​ទេ ។​

​ហើយ​បើ​បងប្អូន​អ្នកជំទាស់​ចង់​ជ្រាប​ព័​ត៍​មាន​ឲ្យ​បាន​ច្បាស់ សូម​ទៅ​សួរ​លោក​អភិបាលក្រុង និង​លោក​អភិបាលខេត្ត​ទៅ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ពាក់ព័ន្ធ​កាលពី​រសៀល​ថ្ងៃទី​០៦ ខែ​កក្ត​ដា ឆ្នាំ​២០២០ បាន​ចុះទៅពិនិត្យ ស្រាវជ្រាវ​បាតុភាព ហើយ​ថា ៖​ខាង​ភូមិ សង្កាត់​មិនបាន​រាយការណ៍​អោយ​ក្រុង​ដឹង​ពី​ករណីនេះ​ទេ ។​

​លោក​ហឹ​ុ​ល រ៉ា​យ៉ា​និង​មន្ត្រី​បាន​បញ្ឈប់​សកម្មភាព​ទាំង​២​គឺ​ទាំង​សកម្មភាព​កាយ​អាចម៍ដី​របស់​អាជីវក​រ​ដែល​គ្មាន​ច្បាប់​អនុវត្ត​នោះ ទាំង​សកម្មភាព​ត​វ៉​របស់​ពលរដ្ឋ ។​

​ទាក់ទិន​រឿង​នៅ​ពីក្រោយ​រឿងអាស្រូវ​នៃ​ការកាយ​ដី​អាង​ម្កាក់​នេះ ការស៊ើបអង្កេត​មួយ​បាន​ទម្លាយ​ថា​៖ នោះ​ជា​ទំនាស់​ផលប្រយោជន៍​ន៍​របស់​ក្រុម​ពលរដ្ឋ​តវ៉ា​ដែលមាន​លោក​មេភូមិ​ម្កាក់​ជា​ចលករ ខឹង​នឹង​អាជីវករ​ឈ្មោះ​ដឹប លន់ ដែលមាន​ទំនាក់ទំនង​នឹង​អាជីវករ​ធំ ក៏ដូចជា​មួយ​លោក​ចៅសង្កាត់​និង​ក្រុមប្រឹក្សា​សង្កាត់​និង​មន្ទីរ​ធនធានទឹក​។​
​ពោលគឺ​មន្ត្រី​បានអោយ​លោក​ដឹប លន់ មាន​សិទ្ធិ​កាយ​ដី ប្រើប្រាស​ទឹក​និង​រកត្រី​ក្នុង​អាង​នេះ​។​

​ទោះយ៉ាងណា ខាង​ពលរដ្ឋ​តវ៉ា​វិញ ក៏មាន​៤​គ្រួសារ​ប៉ុណ្ណោះ​ដែលមាន​ដី​ក្នុង​បរិវេណ​អាងទឹក​ម្កាក់​នេះ​។ ឯ​ក្រៅពីនោះ រួមទាំង​លោក​មេភូមិ​ម្កាក់​ផង មាន​ដី​នៅ​ឆ្ងាយ​ពី​អាង​ឯណោះ​ទេ​។ ​ហើយក៏​គ្មាន​ពលរដ្ឋ​ឯណា​ដល់​៦០​ទៅ​៧០​គ្រួសារ​ដែរ ៕ ល​