កូរ៉េខាងជើង​ច្រានចោល​កិច្ច​ពិភាក្សា​នៅ​មុន​ការមកដល់​របស់​ប្រេសិក​អាម៉េរិកនៅ​សេ​អ៊ូល​

173
ចែករម្លែក

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​កក្កដា​បាន​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​មិន​មាន​បំណង​បន្ត​ការចរចា​ឡើង​វិញ​ភ្លាម​ទេ​ជាមួយ​សហរដ្ឋ​អាម៉េរិក ។​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​អនុ​រដ្ឋ​​មន្ត្រី​ការបរទេស​អាម៉េរិក​លោក ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ ត្រូវ​ទៅ​ដល់​កូរ៉េខាងត្បូង​ដើម្បី​ជួប​ពិភាក្សា​អំពី​កិច្ចការ​ទូត​នុយគ្លេអ៊ែរ​ដែល​ជាប់គាំង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ចំអក​អោយ​ការអំពាវនាវ​«​គ្មាន​ខ្លឹមសារ​»​របស់​កូរ៉េ​ខាងត្បូង​​ដើម្បី​អោយ​មាន​ការចរចា​ឡើងវិញ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ព្យុង​យ៉ាង​នៅពេល​កូរ៉េខាងត្បូង​បាត់បង់​ការទាក់ទង​ក្នុងនាម​ជា​អ្នក​សម្រុះសម្រួល ។​

​ក្រសួងការបរទេស​អាម៉េរិ​ក បាន​និយាយថា លោក​ប៊ី​អេ​ហ្កា​ន់ នឹង​ជួប​មន្ត្រី​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​នៅ​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហការ​របស់​សម្ពន្ធមិត្ត​លើ​បញ្ហា​មួយចំនួន​ធំ រួមទាំង​«​ការរំលាយ​​ចោល​នុយគ្លេអ៊ែរ​ពេញលេញ​និង​ចុងក្រោយ​»​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បាន​ជួបគ្នា​៣​លើ​ចាប់តាំងពី​ការចាប់ផ្តើម​កិច្ចការ​ទូត​នុយគ្លេអ៊ែរ​ថ្នាក់ខ្ពស់​នៅ​ឆ្នាំ​២០១៨​។​តែ​ការចរចា​បាន​ជួប​បរា​​ជ័យ​ចាប់តាំងពី​ជំនួប​ទី​២​របស់​គេ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន នៅ​វៀតណាម​