កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី​៧​ខែ កក្កដា ឆ្នាំ ២០២០

114
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(00:00) Crystal Palace vs Chelsea
(00:00) Watford vs Norwich [
(02:15) Arsenal vs Leicester
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Crystal Palace Vs Chelsea

ក្រុម​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace) ចាញ់​ក្រុម​លៃ​សេ​ស្ទ័​រ​( Leicester) កាលពី​ថ្ងៃ​សៅរ៍ ហើយ​ក្តីសង្ឃឹម​បង្ហាញមុខ​នៅ​ក្របខ័ណ្ឌ European នៅ​រដូវ​កាល​ក្រោយ​ស្ទើរតែ​ចប់​រួច ទៅហើយ​។​
​ ​
​ការប្រកួត​ចាញ់​ក្រុម Leicester គឺជា​បរាជ័យ​លើក​ទី​៣​ជាប់​គ្នា​សម្រាប់​ក្រុម Palace ដោយ​របូត ៨​គ្រាប់ និង​មិនទាន់​រកបាន​១​គ្រាប់​នៅឡើយ​ទេ​។ ក្រុម​នេះ​នៅមាន​គម្លាត​៧​ពិន្ទុ​ពី​កៅអី​សម្រាប់ ក្របខណ្ឌ​បាល់ទាត់​នេះ ហើយ​អាច​នឹងមាន​គម្លាត​ធំ​ជាង​នេះ បន្ទាប់ពី​ការប្រកួត​នេះ​។​
​ ​
​ក្រុម Crystal Palace ទើបនឹង​ឈ្នះ​៦​ប្រកួត​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ ហើយ​ការ​ចាញ់​ក៏​ដូចគ្នា ដែរ​។ ពីរ​ប្រកួត​ក្នុងចំណោម​បី​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ក្រុម​នេះ​អាច​រកបាន​ជ័យជម្នះ ប៉ុន្តែ​៣​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ក្រុម​នេះ​លេង​ចាញ់​ទាំងអស់​។​
​ ​
​ក្រុម Crystal Palace ចាញ់​ក្នុង​ទឹកដី​ដោយសារ​ក្រុម​កំពូល​ទាំងបី​ក្នុង​លី​ក ហើយ​ថ្មីៗ​នេះ​ចាញ់ ក្រុម លី​វឺ​ភូ​ល​(Liverpool) ៤-០ និង​ចាញ់​ក្រុម Leicester ៣-០ ។ គ្រាប់​បាល់​គឺជា​បញ្ហា​ធំ​សម្រាប់ ក្រុម Palace ហើយ​ក្រុម​នេះ​អាច​រកបាន​លើសពី​១​គ្រាប់​ក្នុង​មួយ​ប្រកួត​ក្នុងចំណោម​១២​ប្រកួត ចុងក្រោយ​ក្នុង​ទឹកដី ដែល​ជ័យជម្នះ​នេះ​កើតមាន​លើ​ក្រុម វេស​ហេម​(West Ham) ។​
​ ​
​ចំណែក​ក្រុម​ឆេ​ល​ស៊ី (Chelsea) វិញ​បាន​ខ្ទាត​ចេញពី​កៅអី​ក្រុម​កំពូល​ទាំង​បួន​ហើយ​នៅ​ចុង សប្តាហ៍​នេះ ខណៈពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត (Manchester United) បាន​វ៉ា​ដាច់​ពួកគេ ហើយ​ឡើង​មកឈរ​ជំនួស​វិញ​បន្ទាប់ពី​ឈ្នះ​ក្រុម Bournmouth ៥-២​។ ទោះបីជា​យ៉ាងណា ជ័យជម្នះ​លើ​ក្រុម Watford ៣-០ បាន​ជួយ​ឲ្យ​ក្រុម Chelsea ត្រឡប់មក​កៅអី​ក្នុង​ក្រុម​ជម្រើស ទាំង​បួន​វិញ​សម្រាប់​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម Chelsea មាន​២​ពិន្ទុ​នាំមុខ​ក្រុម Manchester United និង​នាំមុខ​ក្រុម Wolvest នៅ​លេខ រៀង​ទី​៦​ចំនួន​៥​ពិន្ទុ ដោយសារ​ក្រុម​នេះ​ចាញ់​ក្រុម​កំពុង​ឡើង​ជើង អា​សេណ​ល​(Arsenal) ។ ក្រុម Chelsea បាន​ប្រកួត​ចាញ់​ក្រុម West Ham កាលពី​សប្តាហ៍​មុន ប៉ុន្តែ​មិន​ចង់​ជួប​រឿង​ចាញ់ បែបនេះ​ទៀត​ទេ​។​
​ ​
​ក្រុម​នេះ​ឈ្នះ​៨​ប្រកួត​ក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ចាញ់​៥​ប្រកួត​។ ក្រុម Chelsea រកបាន ៣៣​គ្រាប់​នៅក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ ហើយ​ក្រុម Crystal Palace រកបាន​ជាង​២១​គ្រាប់ ក្នុង​ទឹកដី​។​
​ ​
​ក្លឹប Chelsea ចង់​រក្សា​ឃ្លី​ន​ស៊ីត​នៅក្នុង​ការប្រកួត​នេះ​។ ចាំ​មើលថា ក្រុម​ណាមួយ​អាចធ្វើ​បានល្អ និង​រកបាន​៣​ពិន្ទុ​បន្ថែម​នៅ​រាត្រី​ថ្ងៃ​អង្គា​រ៍​នេះ​៕
​ទស្សនៈ Crystal Palace 1-2 Chelsea
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(00:30) Valencia vs Valladolid
(03:00) Celta Vigo vs Atl. Madrid
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Valencia vs Valladolid

ក្រុម​វ៉ា​ឡិន​ស្យា​( Valencia) មានបំណង​យកឈ្នះ​ក្រុម វ៉ា​ឡា​ដូលី​ត (Valladolid) ដែល​កំពុងតែ ត្រដាបត្រដួស​នៅ​ក្របខ័ណ្ឌ La Liga ។​
​ ​
​ក្រុម Valencia សង្ឃឹមថា នឹង​ទទួលបាន​កៅអី​នៅ​ក្របខ័ណ្ឌ European ចាប់តាំងពី​ចាប់ផ្តើម​បន្ត រដូវ​កាល​ឡើងវិញ ហើយ​អាច​នឹងមាន​ការខកចិត្ត​ជាថ្មី​ដោយសារតែ​ត្រូវ​ជួប​ជាមួយ​ក្រុម Real Valladolid ដែលមាន​ប្រព័ន្ធ​ការពារ​ល្អ​។​
​ ​
​បន្ទាប់ពី​ប្រកួត​ចាញ់​បី​ប្រកួត​ជាប់​គ្នា​ដោយ​មិនអាច​រកបាន​គ្រាប់​បាល់​ជាមួយ​ក្រុម Eibar Villarreal និង​ក្រុម Athletic Bilbao ទីបំផុត​ក្រុម Valencia ស្ថិតក្នុង​ដំណើរ​វិល​ទៅរក​ជ័យជម្នះ ឡើងវិញ​លើ​ក្រុម Granada​។​
​ ​
​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម Valencia ធ្លាក់​មក​ពាក់កណ្តាល​តា​រាង​ពិន្ទុ ហើយ​កំពុងតែ​ប្រឹងប្រែង ដើម្បី​ស្វែងរក​កៅអី Europa League ឬ Champions League​។​
​ ​
​ប៉ុន្តែ​ដោយសារតែ​កង្វះ​គុណភាព​នៅ​តំបន់​ប្រយុទ្ធ វា​អាចជា​បញ្ហា​មួយ​សម្រាប់​ក្រុម​នេះ​។​
​ ​
​ដោយឡែក​ការប្រកួត​ក្រៅ​ទឹកដី​របស់​ក្រុម Valladolid នៅ​ក្របខ័ណ្ឌ La Liga​ក៏​ធ្វើ​មិនសូវ​បានល្អ ផងដែរ​នៅ​រដូវ​កាល​នេះ ដោយ​ចាញ់​ច្រើនជាង​ឈ្នះ​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម​ទាំងពី​អាច​នឹងមាន​សមត្ថភាព​ទាត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​អង្គា​រ៍​នេះ​៕
​ទស្សនៈ Valencia 3-2 Real Valladolid
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(00:30) Lecce vs Lazio
​(02:45) AC Milan vs Juventus