រៀល ម៉ា​ឌ្រី​ត មិន​ទំនងជា​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទេ​នៅ​រដូវក្តៅ​នេះ

110
ចែករម្លែក

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ប្រហែលជា​មិន​ទិញ​កីឡាករ​បន្ថែម​ទេ នៅ​រដូវ​កាល​នេះ ស្របពេល​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ តែ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ក្លិប Real Madrid​សង្ឃឹមថា នឹង​សន្សំ​ប្រា​ក់បាន​១៨០​លាន​ផោន​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ស្របពេល​ចំណូល​ភាគច្រើន​គឺ​ទទួលបាន​ពី​ការលក់​កីឡាករ​។​
​ ​
​កីឡាករ ហា​គីមី (Hakimi) និង ហ្សា​វី សាន​សេស (Javi Sanchez) ត្រូវបាន​លក់​ចេញ​រួចហើយ ប៉ុន្តែ​វា​ហាក់ដូចជា​ថា កីឡាករ​ដូចជា ហ្គា​រ៉េត បេ​ល (Gareth Bale) និង ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ប្រហែលជា​ត្រូវ​ចាកចេញ​ផងដែរ​។​
​ ​
​អនាគត​របស់ បេ​ល នៅ​ក្លិប Real Madrid មាន​បញ្ហា បន្ទាប់ពី​កីឡាករ​រូបនេះ​មាន​ជម្លោះ ជាមួយ​គ្រូបង្វឹក ហ្ស៊ី​ដាន ហើយ​ជារឿយៗ​បាន​ត្រឹម​អង្គុយ​មើល​។ រ៉ូ​ឌ្រី​ហ្គេ​ស អវត្តមាន​ដោយ សារ​លេង​ខ្ចី​ជើង​នៅ​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) ពីរ​រដូវ​កាល ហើយ​មាន​ក្លឹប​ជាច្រើន ចង់បាន​កីឡាករ​រូបនេះ​រួមទាំង​ក្លិប Manchester United និង Arsenal ផងដែរ​។​
​ ​
​កីឡាករ​ដទៃទៀត​ដូចជា ដា​នី សេ​បាល​ឡូ​ស ម៉ា​រី​យ៉ា​ណូ ឌៀ​ស និង ប្រា​ហ៊ីម ឌៀ​ស ក៏​មិនសូវ​បាន​លេង​ផងដែរ ក្រោម​ការដឹកនាំ​របស់​លោក ហ្ស៊ី​ដាន ដោយសារតែ​ក្រុម Real Madrid សម្បូរ​ដោយ​កីឡាករ​ល្អៗ​។
​ ​
​ស្របពេល​ក្រុម Real Madrid ឈ្នះ​គ្រប់​ការប្រកួត​ចាប់តាំងពី​សកម្មភាព​ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga ចាប់ផ្តើម​ឡើងវិញ វា​ទំនងជា​ថា ក្រុម Real បាន​វិល​ទៅរក​ដំណើរ​ឈ្នះ​តាម​ដែល លោក​ចង់បាន​វិញ​ឡើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)