ឃឺ​ទី​ស ចូ​ន ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​វែង​ជាមួយ លី​វឺ​ភូ​ល​

110
ចែករម្លែក

ឃឺ​ទី​ស ចូ​ន (Curtis Jones) កីឡាករ​យុវជន​របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) បាន​ចុះកិច្ចសន្យា​ថ្មី រយៈពេល​វែង នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ក្លិប​ហង្ស​ក្រហម​។​
​ ​
​ខ្សែបម្រើ​វ័យ​១៩​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ចាត់​ថា ជា​កីឡាករ​ល្អ​មួយរូប​ក្នុងចំណោម​កីឡាករ​ឆ្នើមៗ របស់​ក្លឹប​នេះ ហើយ​បាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​បាន​៨​លើក​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​២​គ្រាប់​។​
​ ​
​គ្រាប់​បាល់​ទាំងនេះ​កើតមាន​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ FA Cup រួមទាំង​ការប្រកួត​ឈ្នះ ក្រុម​អេ​វឺ​តុ​ន​( Everton) កាលពី​ខែមករា​ផងដែ​ឬ​។ ចូ​ន បាន​ឆ្លងកាត់​ក្រុមយុវជន​នៅ​ពហុ​កីឡដ្ឋាន Anfield ដោយ​ចូលរួម​ជាមួយ Liverpool តាំងពី​នៅ​កុមារ​អាយុ​៩​ឆ្នាំ​មកម្ល៉េះ​។​
​ ​
​ចូ​ន បាន​និយាយថា “​សម្រាប់​ខ្ញុំ ដូច​គ្រប់គ្នា​ដឹង​ស្រាប់​ហើយ វា​គឺជា​រឿង​អស្ចារ្យ​។ វា​គឺជា​ក្លឹប វ័យ​កុមារ​របស់ខ្ញុំ​”​។​
​ ​
​ចូ​ន បន្តថា “​ខ្ញុំ​គិតថា​បរិយាកាស​និង​អ្វីៗ​គឺ​សុទ្ធតែ​វិជ្ជមាន​និង​ធ្វើ​ឲ្យ​ខ្ញុំ​វិជ្ជមាន​ដែរ​។ ប្រាកដ​ណាស់ យើង​កំពុងធ្វើការ​ងារ​ជាមួយ​អ្នកចាត់ការ​ឆ្នើម​និង​កីឡាករ​ឆ្នើមៗ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃឺ​ទី​ស ចូ​ន (Curtis Jones)