ក្រុមគ្រួសារ​ទី​ទ័ល​ក្រ ចាស់ជរា ជនពិការ និង​គ្រួសារងាយ រងគ្រោះ​​ចំនួន ៤០​គ្រួសារ​នៅក្នុង ស្រុក​អូរជ្រៅ បានទទួលអំណោយ​កាកបាទក្រហមកម្ពុជា​

103
ចែករម្លែក

ដោយ​: អូរជ្រៅ / បន្ទាយមានជ័យ​: ប្រជាពលរដ្ឋ​គ្រួសារ​ទីទ័លក្រ ចាស់ជរា​ជនពិការ និង​គ្រួសារ​ងាយ​រងគ្រោះ ៤០​គ្រួសារ នៅ​ស្រុក​អូរជ្រៅ ដែល​បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា សាខា​ខេត្តបន្ទាយមានជ័យ កាល​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០ ស្ថិតនៅក្នុង​សាលារៀន​កូប ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ស​ខា​ខេត្ត លោកស្រី​នួ​ម សោភ័ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ បាន​ចូលរួម​ពិធី​ចែក​អំណោយ​នោះ​មាន​ថ្នាក់​មន្ទីរ​និ ង​ថ្នាក់​សមាជិក​ស្រុក​អូរជ្រៅ​ផងដែរ​។​

​លោក​អ៊ុ រាត្រី បាន​ពាំនាំ​ការសាកសួរ​សុខ​រំលែក​ទុក្ខលំបាក​ជីវភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងអំឡុង​នៃ​ការរីក​រាល​ជំងឺ​កូ​វីត​១៩ ហើយ​បានផ្តល់​កម្លាំងចិត្ត​ឲ្យ​បងប្អូន​បន្ត​ជម្នះ​ឧបសគ្គ​នេះ កង្វះខាត ស្បៀងអាហារ​ការខិតខំ​បំពេញ​តម្រូវ​បន្ថែមទៀត​នៅពេល​ប្រជាពលរដ្ឋ​ជួបប្រទះ មេភូមិ​នីមួយៗ​ត្រូវ​រក​ពលរដ្ឋ​ក្រី ពិតប្រាកដ​។​

​អំណោយ​កាកបាទក្រហមកម្ពុជា​ចែក​ដល់​គ្រួសារ​ទី​ទា​លើ​ក្រ ចាស់ជរា ជនពិការ និង​គ្រួសារ​ងាយ​រងគ្រោះ ចំនួន ៤០​គ្រួសារ មកពី​ឃុំ​ទាំង​៧ ក្នុងស្រុក​អូរជ្រៅ ក្នុង​មួយ​គ្រួសារ​ទទួលបាន​: អង្ករ ១​កា​រ៉ុង ២៥​គីឡូ​, ត្រីខ ១​យួរ ១០​កំប៉ុង ទឹកត្រី ៣​ដប ខ្លាញ់ ១​ដប សាប៊ូ ១​ថង់ អាវយឺត ១ ថវិកា​១​ម៉ឺន​រៀល​៕ ល​