វិធី​៣​យ៉ាង ដែល​ធ្វើអោយ​បុរស​អា អាចមាន​កូន​វិញ​បាន​

136
ចែករម្លែក

ប្រមាណ​ជា​១៥​ភាគរយ​នៃ​គូ​ស្វាមីភរិយា​មិនអាច​មានកូន​បាន​។ នេះ​មានន័យថា​ពួកគេ មិនអាច​មានកូន​បាន​ទោះបីជា​ពួកគេ​មានការ​រួមភេទ​ញឹកញាប់​ដោយ​មិនបាន​ការពារ ឬ យូរ​ជាង​មួយឆ្នាំ​។​

​ពាក់កណ្តាល​នៃ​គូ​ស្វាមីភរិយា​ដែល​គ្មាន​កូន​គឺ​មកពី​បុរស​។ គ្មាន​កូន​លើ​បុរស​គឺ​ដោយសារតែ​ការផលិត​មេជី​វិត​ឈ្មោល​ទាប​ពេក មេជី​វិត​ឈ្មោល​មិន​ធ្វើ​ចលនា ឬ​ស្ទះផ្លូវ​នៃ​មេជី​វិត​ឈ្មោល​។ ការ​មាន​ជំងឺ ការ​របួស បញ្ហា​សុខភាព​រ៉ាំរ៉ៃ ជម្រើស​នៃ​របៀប​រស់នៅ និង​កត្តា​ផ្សេងទៀត​អាច​ដើរតួនាទី​មួយ​ដែល​បណ្តាលអោយ​គ្មាន​កូន​លើ​បុរស​។ មិនអាច​មានកូន​អាចជា​ភាព​តានតឹង ប៉ុន្តែ​មានការ​ព្យាបាល​មួយចំនួន​លើ​ការ​គ្មាន​កូន​របស់​បុរស​បាន​។ មាន​ជំហាន​មួយចំនួន​អ្នក​អាច​យកទៅអនុវត្ត​នៅឯ​ផ្ទះ​ដើម្បី​បង្កើន​ឱកាស​របស់​អ្នក​ក្នុងការ​សម្រេចបាន​នូវ​ការ​មាន​ផ្ទៃពោះ​បាន​៖

​បង្កើន​ការ​រូ​ម​ភេទ​អោយមាន​ញឹកញាប់ រួមភេទ​ជា​រៀងរាល់ថ្ងៃ ឬ​នៅ​ជុំវិញ​ពេលវេលា​នៃ​ការបញ្ចេញ​ស៊ុត​របស់​ស្ត្រី​(ovulation) អាច​បង្កើន​ឱកាស​របស់​អ្នក​ក្នុងការ​មាន​ផ្ទៃពោះ​។ ទោះជា​យ៉ាងណា​ការបញ្ចេញ​ទឹកកាម​(ejaculating)​ញឹកញាប់​ពេក​អាច​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​របស់​អ្នក​។​

​រួមភេទ​នៅពេលដែល​ការបង្ក​កំណើត​បាន ស្ត្រី​ម្នាក់​អាចមាន​ផ្ទៃពោះ​ក្នុងអំឡុងពេល​នៃ​ការបញ្ចេញ​ស៊ុត​(ovulation) ដែល​កើតឡើង​នៅក្នុងពេល​ពាក់កណ្តាល នៃ​វដ្ត​រដូវ​។ ជាទូទៅ​ក្រុម​អ្នកជំនាញ​បានផ្តល់​អនុសាសន៍​អោយមាន​ការរួម​ភេទ ជា​រៀងរាល់​ពីរ​ថ្ងៃ​នៅ​ជុំវិញ​ពេលវេលា​ថ្ងៃ​បញ្ចេញ​ស៊ុត​(ovulation)​។ នេះ​នឹង ធានាបាន​នូវ​មេជី​វិត​ឈ្មោល​នោះដែ​លអាច​រស់នៅ​ច្រើន​ថ្ងៃ​ពេលដែល​ការ​មាន​ផ្ទៃពោះ​អាច​កើតមាន​បាន​។​

​ចៀសវាង​ការប្រើ​ប្រេងរំអិល ផលិតផល​មួយចំនួន​ដូចជា Astroglide ឬ Y K Jelly និង​ទឹកមាត់​ត្រូវបាន​បង្ហាញថា​អាច​កាត់បន្ថយ​ចលនា​នៃ​មេជី​វិត​ឈ្មោល​។ សូម​សួរ​គ្រូពេទ្យ​របស់​អ្នក​អំពី​ប្រេងរំអិល​ដែលមាន​សុ​វត្ថ​ភាព​ដល់​មេជី​វិត​ឈ្មោល​របស់​អ្នក​៕ ដោយៈ health.com.kh