​សំបុក​គ្រឿងញៀន​និង​ផ្ទះ​បើក​ហ្គេម​បាញ់​ត្រី​ច្រើន​កន្លែង​ផ្ដុំគ្នា​បើក​លេង​នៅក្រោយ​ប៉ុស្ដិ៍​ទួល​សង្កែ​១

1011
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ទីតាំង​ហ្គេម​បាញ់​ត្រី​ជាច្រើន​កន្លែង បើក​លេង​ទាំងយប់​ទាំង​ថ្ងៃ មិន​ខ្លាច មិន​ញញើត អត់​ខ្វល់​ពី​ការ​ល្មើសច្បាប់ ការរិះគន់​ពី​មហាជន​ឡើយ ចំហរទ្វារ​រង់ចាំ​ម៉ូយ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​តំបន់​សំណង់​មិន​រៀបរយ​ជួរ​មាត់ទន្លេ​ចំ​ពី ក្រោយ​ប៉ុស្តិ៍​នរគ​បាល​ទួល​សង្កែ​ទី​១​ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​តាម​ប្រជាពលរដ្ឋ​ក្បែរ​ទីតាំង​ខាងលើ បាន​ឲ្យ​ដឹងថា ផ្ទះ​ហ្គេម​បាញ់​ត្រី​ទាំងនេះ​មិន​ខ្លាចញញើត​សមត្ថកិច្ច ប្រឈម​ចំពោះមុខ​ច្បាប់​ឡើយ ចំហរទ្វារ​ទទួលភ្ញៀវ អ្នកញៀន​ល្បែង​ចូល​លេង ទាំងយប់​ទាំង​ថ្ងៃ បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ហើយក៏​ជាទី​តាំង​មួយ ផ្តល់​ជម្រក ឱកាស​ដល់​ក្រុម​អ្នកជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ពុំ​ឃើញ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​ចុះមក​បង្ក្រាប​ឡើយ ឃើញតែ​មាន​អ្នក​មក​យកលុយ ពី​ម្ចាស់​ហ្គេម ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជួរ​មាត់ទន្លេ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​បាន​បញ្ជាក់ថា​ពួកគាត់​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព​កូនចៅ​អាច​វក់​ឈ្លក់​និង​ហ្គេម គ្រឿងញៀន ភ្លេច​ការសិក្សា ដែលមាន​ច្រើន​កន្លែង​នៅក្នុង​ភូមិ​ដែល​ពួកគាត់​រស់នៅ បើក​លេង​គគ្រឹកគគ្រេង គ្មានទេ​អ្នក​បង្ក្រាប មានតែ​អ្នក​ទៅយក​លុយ រាល់​យប់​រាល់ថ្ងៃ បងតូច​បងធំ​និង​ជា​សំបុក​គ្រឿងញៀន​មាន​ទាំង​ចែកចាយ​និង​អ្នកប្រើប្រាស់ ទៀតផង​។

​ដោយ​មូលដ្ឋាន​អសន្តិសុខ​កើតមាន​ល្បែងស៊ីសង គ្រឿងញៀន ដើមចម នាំ​ឲ្យ​កើត​ចោរកម្ម លួច ឆក់ ប្លន់ បទល្មើស​ផ្សេងៗ ពលរដ្ឋ​សំណូមពរ និង​ទទូច​ស្នើសុំ​ទៅ​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ក៏ដូចជា​លោក ទៀង ច័ន្ទ​សារ អធិការ​ខណ្ឌ​ខណ្ឌឫស្សីកែវ​និង អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ចុះទៅ​អើតមើល បង្ក្រាប​ផង ដើម្បី​ទប់ស្កាត់​និង​បង្កា​ប់​បទល្មើស​ក្នុង​មូលដ្ឋាន​ដែល​នៅជាប់​ក្រោយ​ប៉ុស្ដិ៍​ទួល​សង្កែ​១ តែ​បែរជា​ធ្វើ​មិនដឹង​ធ្វើ​មិនឃើញ​ទៅវិញ ៕S/

​សំបុក​គ្រឿងញៀន​និង​ផ្ទះ​បើក​ហ្គេម​បាញ់​ត្រី​ច្រើន​កន្លែង​ផ្ដុំគ្នា​បើក​លេង​នៅក្រោយ​ប៉ុស្ដិ៍​ទួល​សង្កែ​១

ទីតាំងផ្សាយពាណិជ្ជកម្ម