ស្ត្រីឥណ្ឌា តទល់នឹងការវាយប្រហាររបស់ខ្លាដោយប្រើដំបង

3026
ចែករម្លែក
  • 43
    Shares

ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអង្គារទី៣មេសារយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រយុទ្ធទល់នឹងសត្វខ្លាមួយក្បាល ដោយប្រើដំបង។

យោងតាមសារព័ត៌មានBBCបានឱ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងកាលពីសប្តាហ៍មុននេះ បានកើតឡើងបន្ទាប់ពីនាង Rupali Meshram អាយុ២៣ឆ្នាំនេះ បានឮសំឡេងសត្វពពែរបស់នាងស្រែក ហើយបានចេញទៅស្រាប់តែឃើញសត្វខ្លាមួយវាយប្រហារវា។ ដោយចង់ជួយសង្គ្រោះសត្វពពែនោះនាងក៏ចាប់យកដំបងឈើមួយហើយវាយបង្អើលសត្វខ្លាវាឱ្យរត់ចេញពីការខាំពពែនោះ។

ទោះបីជានាងបានតស៊ូដោយជោគជ័យក៏ដោយ ក៏នាងបានរងរបួសផងដែរ ហើយនាងត្រូវបានទាញចេញពីកន្លែងកើតហេតុនេះ ដោយម្តាយរបស់នាង បន្ទាប់ពីសត្វខ្លានេះ បានខាំនាងឱ្យរបួសចេញឈាម។

ក្នុងការប្រយុទ្ធនឹងសត្វខ្លានេះ នាង Rupali Meshram បានរងរបួសស្រាលនៅត្រង់ក្បាល ចង្កេះ ជើង និង ដៃ ខណៈដែល ម្តាយរបស់នាង បានរងរបួសនៅជិតភ្នែក។ សត្វពពែនេះ បានងាប់បន្ទាប់វាត្រូវបានខ្លាខាំរបួសធ្ងន់តែសត្វខ្លានេះ បានរត់ចូលព្រៃ ៕ដោយ៖សុខា/sn


នាង Rupali Meshram និងម្តាយរបស់នាង ថតរូបសែលហ្វី​ប​ន្ទាប់ពីប្រយុទ្ធនឹងសត្វខ្លានេះ

ទីតាំងផ្សាយពាណិជ្ជកម្ម