តារាកូរ៉េនាង សុន យ៉េជីន កំពុងចរចាដើម្បីថតរឿងហូលីវូដ

240
ចែករម្លែក

តារាសម្តែងកូរ៉េខាងត្បូងនាង សុន យ៉េជីន គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅហូលីវូដជាមួយនឹងខ្សែភាពយន្ត ដែលនឹងចាក់បញ្ចាំងនាពេលខាងមុខ ចំណងជើងថា The Cross ។

យោងតាមមន្រ្តីម្នាក់មកពីភ្នាក់ងាររបស់នាងគឺផលិតកម្ម MS Team Entertainment កាលពីថ្ងៃចន្ទទី៦កក្កដាបានឱ្យដឹងថា តារាសម្តែងរូបនេះបានផ្តល់ការពិចារណាលើខ្សែភាពយន្តនេះហើយកំពុងធ្វើការចរចាលើព័ត៌មានលម្អិត។ ខណៈបញ្ជាក់ថាតារាសម្តែងរូបនេះទំនងជានឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ មន្រ្តីរូបនោះបានប្រយ័ត្នប្រយែងក្នុងការបញ្ជាក់ពីការសម្រេចចិត្តរបស់នាង។

មន្ត្រីរូបនោះក៏បានបញ្ជាក់ដែរថានាងសុននឹងដើរជាតួឯកស្រីក្នុងខ្សែភាពយន្តនេះ ហើយគេរំពឹងថានឹងនិយាយភាសាអង់គ្លេសពេញមួយខ្សែភាពយន្តនេះតែម្តង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ តារាសម្តែងអូស្ត្រាលីលោក សាម វ៉តធីងតុន មកពីខ្សែភាពយន្ត Avatar (២០០៩) និងរឿង Clash of Titans (២០១០) នឹងដើរជាតួឯកប្រុសដៃគូរបស់នាងសុននៅក្នុងខ្សែភាពយន្តនេះ។

ទន្ទឹមនឹងនេះដែរតារាសម្តែង លី ស៊ុនឃ្យុន មកពីខ្សែភាពយន្តដែលទទួលបានពានរង្វាន់អូស្ការ (Parasite ២០១៩) ក៏អាចនឹងឈានមុខជើងលើកដំបូងចូលក្នុងខ្សែភាពយន្តហូលីវូដដូចគ្នានេះផងដែរ។ ទីភ្នាក់ងាររបស់លោកលី គឺផលិតកម្ម HODU&U Entertainment បាននិយាយថា លោកលីអាយុ ៤៥ ឆ្នាំត្រូវបានគេផ្តល់ជូនតំណែងមួយនៅក្នុងខ្សែភាពយន្ត The Cross ហើយបច្ចុប្បន្នកំពុងពិចារណាលើការផ្តល់ជូននេះ៕ ដោយ៖ កញ្ញាដាលីស

នាង សុន យ៉េជីន កំពុងចរចាដើម្បីថតរឿងហូលីវូដ The Cross