សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​កីឡាការិនី យ៉ុ​ន សុគន្ធ​កញ្ញា​

132
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​ /
​កំពង់ស្ពឺ​៖
លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ តំណាង​ឲ្យ​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​ដឹកនាំ​កីឡាករ – កីឡាការិនី តេ​ក្វាន់​ដូ ITF កាលពី​ព្រឹក ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​កីឡាការិនី យ៉ុ​ន សុគន្ធ​កញ្ញា របស់​ក្លិប​កីឡា​តេ​ក្វាន់​ដូ ITF ដែល​បាន​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ នៅ​រសៀល ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូម​ភ្នំ​ដី ឃុំ​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុងឱកាស​គោរព​វិញ្ញាណក្ខន្ធ​នោះដែរ លោក​ក៏បាន​នាំយក​ថវិកា របស់​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ចំនួន ២ លាន​រៀល ព្រមទាំង​ថវិកា​មួយចំនួន របស់​ក្រុម​កីឡាករ -​កីឡាការិនី ជម្រើសជាតិ ជូន​ដល់​គ្រួសារ នៃ​សព​ផងដែរ​។​

​លោក​បាន​បន្តថា ក្នុងនាម​សហព័ន្ធ លោក​មានការ​សោកស្ដាយ​ជាខ្លាំង ចំពោះ​ការបាត់បង់ ធនធាន​កីឡាការិនី ឆ្នើម​រូបនេះ ព្រោះ​កីឡាការិនី រូបនេះ ជា​ក្មេង​ល្អ ស្ដាប់បង្គាប់ និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ធ្វើ​ឲ្យ​នាង​ដណ្ដើមបាន មេដាយប្រាក់ នៃ​ព្រឹត្តិការណ៍​កីឡា សិស្ស​ទូទាំងប្រទេស តំណាង​ខេត្តកំពង់ស្ពឺ​៕​v