សង្កាត់​ភ្លើង​ក្រហម​នៅ​ទីក្រុង​បាងកក បើក​ឡើង​វិញ​

174
ចែករម្លែក

​ជាមួយ​នឹង​អ្នក​សម្តែង​ពាក់​ម៉ាស​មុខ​និង​ស្លៀក​ខ្លី​ប៊ី​គីនី​សង្កាត់​ភ្លើង​ក្រហម ដែល​សម្បូរ​ហាង ក្លិប​រាត្រី និង ផ្ទះបន​នៅ​ទីក្រុង​បាងកក បាន​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បន្ទាប់​ពី​បិទ​​អស់​រយៈពេល​ជាង​៣ ខែ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​បារ ហាង​ខារ៉ាអូខេ​និង​ហាង​ម៉ាស្សា​ស្ថិតក្នុង​ប្រភេទ​អាជីវកម្ម​ចុងក្រោយ​នេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។​

​ការបើក​សង្កាត់​ភ្លើងពណ៌​រាត្រី​ឡើងវិញ គឺ​មានន័យថា មនុស្ស​រាប់រយ​ពាន់​នាក់​ត្រឡប់​ទៅ​ធ្វើការ​នៅ​តាម​ហាង​និង​ក្លិប​កម្សាន្ត​រាត្រី​វិញ បន្ទាប់ពី​មាន​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​។​

​អ្នករាំ​ម្នាក់​អាយុ​២៧​ឆ្នាំ​នៅ​សង្កាត់​ផាត់​ភុង បាន​និយាយថា ” ខ្ញុំ​បាន​បាត់​ប្រាក់​ចំណូល​របស់​ខ្ញុំ​ទាំងអស់ ។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​អាច​ត្រឡប់​ទៅ​ធ្វើការ​វិញ ។​ខ្ញុំ​ពាក់​ម៉ាស​មុន​ពេល​ធ្វើការ​ពីព្រោះ​វា​ជា​ការពារ​ជា​​មុន​”​។​

​ភ្លៀវ​មកលេង​ឬ​អតិថិជន​ទាំងអស់ ត្រូវបាន​វាស់​សីតុណ្ហភាព​ខ្លួន ហើយ​ពួកគេ​ត្រូវ​ប្រាប់​ឈ្មោះ​និង​លេង​ទូរស័ព្ទ​របស់​ពួកគេ​។ នៅក្នុង​ហាង​ឬ​ក្លិប​រាត្រី មនុស្ស​គ្រប់គ្នា​ត្រូវ​អង្គុយ​ឆ្ងាយ​ពីគ្នា​យ៉ាងហោច​​ណាស់​មួយ​ម៉ែត្រ​ពី​គ្នា និង​២​ម៉ែត្រ​ពី​ឆាក​សម្តែង​។

​រដ្ឋាភិបាល​ថៃ បាន​ចាប់ផ្តើម​បើក​ទីសាធារណៈ​ឡើងវិញ​ពីរ​បី​សប្តាហ៍​មក​ហើយ​។ សាលារៀន ក៏​បាន​បើក​ឡើង​វិញ​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ​។​

​គិត​រហូត​ម​ដល់ពេលនេះ នៅ​ប្រទេស​ថៃ ជំងឺ​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ចំនួន​៥៨​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​ចំនួន​៣.១៧៣​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នក​សម្តែង​ពាក់​ម៉ាស​មុខ​និង​ស្លៀក​ខ្លី​ប៊ី​គីនីនៅ​សង្កាត់​ភ្លើង​ពណ៌​រាត្រី​ផាត់​ភុង នៃ​ទីក្រុង​បាងកក​បន្ទាប់​ពី​បារ​និង​ក្លិប​រាត្រី ត្រូវបាន​បើក​ឡើង​វិញ កាលពី​ថ្ងៃ​ពុធ​