ប្រធានាធិបតី​ពិនិត្យ​រក​វីរុស​នៅពេល​ប្រេ​ស៊ីល​បន្ត​រងគ្រោះ​ខ្លាំង​ពី​កូវី​ដ​១៩

130
ចែករម្លែក

​ក្រោយ​ត្រូវ​បាន​ចោទប្រកាន់​ថា​លោក​មាន​រោគសញ្ញា​កូវី​ដ​១៩ ប្រធានាធិបតី​ប្រេ​ស៊ី​លលោក ហ្សែ​រ បុល​សូ​ណារ៉ូ កាលពី​ថ្ងៃ​ចន្ទ​បាន​អោយ​គេ​ពិនិត្យ​សុខភាព​របស់​លោក​ដើម្បី​រក​វីរុស​កូរ៉ូ​ណារីឯ​លទ្ធផល​​នឹង​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី​០៧​កក្កដា​។​

​ទោះជា​យ៉ាងណា​លោក​បាន​សរសេរ​បង្ហោះ​ថា «​លោក​ប្រធានាធិបតី​ឥឡូវ​មាន​សុខភាព​ល្អ​ទេ​និង​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​លោក​»​។​

​សូមបញ្ជាក់​ថា លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ ត្រូវ​គេ​ចោទប្រកាន់​ថា​មិន​អោយ​សារសំខាន់​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​នៅ​ពេល​មួយ​លោក​ហៅ​វា​ថា​ជា​«​កូន​ផ្តាសាយ​»​មួយ តែ​ឥឡូវ​ប្រទេស​លោក​ក្លាយ​​ជា​ប្រទេស​ទី​២​លើ​លោក​ដែល​រងគ្រោះ​ពី​ជំងឺ​នេះ​ជាងគេ ហើយ​រដ្ឋ​មន្ត្រី​សុខាភិបាល​២​រូប​ហើយ​បាន​លាឈប់​ក្នុងអំឡុងពេល​កូ​វីដ​វាយលុក​នេះ និង​វា​ជា​ពេល​៥០​ថ្ងៃ​ហើយ​ដែរ​ដែល​ប្រទេស​មួយ​នេះ​មិន​មាន​រដ្ឋ​​មន្ត្រី​សុខាភិបាល​។​

​នេះ​ក៏​ជា​លើក​ទី​២​ដែរ​ដែល​លោក បុល​សូ​ណារ៉ូ បាន​អោយ​គេ​ពិនិត្យ​រក​វីរុស​កូរ៉ូណា ក្រោយ​មាន​របាយការណ៍​ថា​លោក​ចេញ​រោគសញ្ញា​កូវី​ដ​១៩​។​

​វា​ក៏​បាន​កើតឡើង​ក្រោយ​ពី​ប្រធានាធិបតី​រូប​នេះ​មិន​អើពើ​នឹង​ការព្រមាន​របស់​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់​អំពី​ការពាក់​ម៉ាស់​មុខ​ការពារ​ជំងឺឆ្លង​និង​គម្លាត​សង្គម​។​លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ ត្រូវបាន​គេ​ឃើញ​​នៅ​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រេ​ស៊ីល​លោក​ថុត ឆាប​មែន ក្នុងពេល​ទទួលទាន​អាហារ​មួយ​សំរាប់​ទិវា​ឯករាជ្យ​ជាតិ​៤​កក្កដា​នៅ​ស្ថានទូត​អាម៉េរិក​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ ស្ថានទូត​អាម៉េរិក​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាចក្រែង​លោក​ឯកអគ្គរដ្ឋទូត ឆ្លង​វីរុស​កូរ៉ូណា​ផងដែរ ដោយសារ​ជួប​លោក​ប្រធានាធិបតី​និង​សហការី​ដោយ​មិន​ពាក់​ម៉ា​ស់មុខ​៕​ប្រែ​​សម្រួល​៖​វាសនា​

ប្រធានាធិបតី​ប្រេ​ស៊ី​លលោក ហ្សែ​រ បុល​សូ​ណារ៉ូ ត្រូវបាន​តុលាការ​បញ្ជា​អោយ​ពាក់​ម៉ា​ស់មុខ តែ​ក្នុងជំនួប​ជាមួយ​សហការី​កាលពី​ថ្ងៃ​០៤​កក្កដា លោក​អត់​ពាក់​ម៉ាស់​ទេ​