ក្រសួងអប់រំឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋរៀបចំការប្រឡងបញ្ចប់ឆ្នាំរយៈពេល ២ថ្ងៃ

194
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ បន្ទាប់ពីការវាយលុកដោយជំងឺកូវីដ-១៩  ហើយ សិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេសវិស្សមកាលតូច និងបាន ឈប់សម្រាកមុនកាលកំណត់នោះ នាពេលនេះក្រសួងអប់រំនិងយុវជនកីឡាបានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបាន អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងបញ្ចប់ឆ្នាំ២ថ្ងៃ។

                យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចុះហត្ថលេខាដោយ លោក រដ្ឋមន្រ្តី ហង់ជួនណារ៉ុនឱ្យដឹងកាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ ២០២០ដោយបានបញ្ជាក់ថាដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មិនអាចរៀបចំការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និងកីឡា អនុញ្ញាតគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលបង្រៀនតាមប្រព័ន្ធ ONLINE រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡង ដែលមានចំណុះ ១៥ ទៅ ២០នាក់ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធាន ការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO។

                ក្នុងសេចក្តីជូនដំណឹងនេះក្រសួងអប់រំក៏បានបញ្ជាក់ដែរថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋត្រូវដាក់ពាក្យស្នើ សុំមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន។ព្រមជាមួយគ្នាក៏ត្រូវចាត់ចែងឱ្យមានប្រសិទ្ធភាពផងដែរ។

                គួរបញ្ជាក់ថាបន្ទាប់ពីមានវត្តមានមេរោគកូវីត-១៩បានកើតឡើងបន្តបន្ទាប់មកក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ ​ សេចក្តីណែនាំជាបន្ទាន់មួយ ដោយបានសម្រេចឱ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេសវិស្សមកាលតូចនិងបាន ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ៕dp