ពិធីប្រកាសផ្ទេរភារៈកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

1002
ចែករម្លែក

ដោយៈចាន់តូ-ពេជ្រសុជាតិ/ភ្នំពេញ ៖ ដោយមានការលើកទឹកចិត្តដល់កម្លាំងនគរបាល និងបំពាក់ឋានន្តរសក្តិតាមការគ្រោងទុក ដល់ ឧត្តមសេនីយ៍អធិការរង ប្រធានផ្នែក នាយប៉ុស្ដិ៍នគរបាល ចំនួន ១៧២ នាក់ត្រូវបានរាជរដ្ឋាភិបាល ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២០ ។ រួមមាន លោកវរសេនីយ៍ឯក គល់ យី ទៅជាឧត្តមសេនីយ៍ត្រី ទៅជាស្នងការរងរាជធានីភ្នំពេញ លោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ទៅជា ប្រធានផ្នែកសន្តិសុខនៃអធិការដ្ឋានខណ្ឌសែនសុខ ។ លោក នាង ឧត្តម ពីនាយរងប៉ុស្ដិ៍នគរបាលទៅជា នាយប៉ុស្ដិ៍ត្រពាំងក្រសាំង ។ លោក ជ្រែង ធី ពីនាយរងប៉ុស្ដិ៍នគរបាលចោមចៅ២ទៅជា នាយប៉ុស្ដិ៍នគរបាលកាកាបទី២ ។

ពិធីប្រកាសមុខ តំណែង និងបំពាក់ឋានរៈស័ក្ត បានធ្វើឡើងក្រោម អធិបតីភាព នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គរងនិងជា ប្រធាននាយកដ្ឋានបុគ្គល នៃក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គរងនិងជាស្នងការរាជធានីភ្នំពេញ ។ ព្រមទាំងមានការចូលរួមពីសំណាក់ ស្នងការរង ប្រធានការិយាល័យ អធិការខណ្ឌ ព្រមទាំងមន្ដ្រីនគរបាលជាច្រើនរូបទៀត។

នៅក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានលើកឡើងដោយ សង្ខេបពីលទ្ធផលការងារ ដែលសម្រេចបានរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ នាពេលកន្លងទៅ ទាំងការចូល រួមការពារបទល្មើស រក្សារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជាដើម ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ផ្តាំផ្ញើរដល់ អធិការខណ្ឌទាំង១៤ ខណ្ឌ មេត្តាយកចិត្តទុកដាក់លើកការគ្រប់គ្រងមន្ត្រីក្រោមឳវាទ ទាំងមន្ត្រីដល់វ័យចូលនិវត្តន៍ និង មន្ត្រីត្រូវតម្លើង តួនាទី និងឋានន្តរៈស័ក្តិ ស្របតាមការខិតខំប្រឹងប្រែងរបស់ពួកគាត់។ ពិនិត្យអោយអស់ពីលទ្ធភាព លើមន្ត្រីមូលដ្ឋាន ត្រូវបានលើកទឹកចិត្ត ទទួលមុខតំណែងឬ តួនាទី ក្រោយនាយប៉ុស្តិ៍ ឬ អធិការ ចូលនិវត្តន៍ ឬ ផ្លាស់ប្តូរ ទៅកន្លែងផ្សេង។

ឯកឧត្តម ស្នងការ សង្កត់ធ្ងន់ថា និងមិនលើកលែងឡើយចំពោះមន្ត្រីនគរបាលរូបណា ពាក់ព័ន្ធនិងគ្រឿងញៀន។ និងការអនុវត្តន៍ច្បាប់ ហួសដែនកំណត់ និងតម្រូវឲ្យអធិការខណ្ឌទាំង១៤ ត្រូវខិតខំបោសសំអាត ការចរាចរណ៍ ចែកចាយ ប្រើប្រាស់ និងជួយដូរគ្រឿងញៀន ពីមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់។ ករណី ចោរឆក់ និង ចោរគាស់ផ្ទះ ទាំងយប់ទាំងថ្ងៃ ត្រូវដាក់កម្លាំងពួនស្ទាក់ទប់ស្កាត់ បង្ក្រាបអោយទាន់ពេលវេលា។ (កុំអោយមានតែផែនការណ៍ ក្នុងក្រដាស់ អោយតែល្អមើល)។

ឯកឧត្តមរំលឹកបន្ថែមទៀតថា កាលពីពេលកន្លងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទម្លាក់ សៀភៅគ្រួរសារ ស៊ីញ៉ារបោះត្រាត្រឹមអធិការដ្ឋានខណ្ឌ ដោយឡែកសៀវភៅស្នាក់នៅ ទម្លាក់មកឲ្យរដ្ឋបាលនគរបាលប៉ុស្ដិ៍ស៊ីញ៉េបោះត្រា ដូច្នោះត្រូវយកចិត្តទុកដាក់ ធ្វើជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយតំរូវទៅតាមគោលការណ៍ច្បាប់ ។ និងកុំភ្លេចខ្លួនពីជំងឺផ្លូវដង្ហើម កូវីត-19 ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួន អនុវត្តន៍តាមការណែនាំរបសើក្រសួងសុខាភិបាល ។

ឆ្លៀតក្នុងឳកាសនោះដែរនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍ផ្ដាំផ្ញើរ ដល់កងកម្លាំងនគរបាលដែលទទួលបាន ឋានរៈស័ក្ត តួនាទី ត្រូវប្រឹងប្រែង បំរើ ការពា ប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដែលថ្នាក់ដឹកនាំប្រគល់ជូន ស្រមតាមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ៕/B