អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការជាធម្មតាដោយប្រែក្លាយទៅជាភោជ នីយដ្ឋាន

146
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការឡើងវិញ ដោយប្រែក្លាយទៅជាភោជនីយ៌ដ្ឋាន។ ប៉ុន្តែម្ចាស់អាជីវកម្មតទាំងអស់គោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ។

នេះយោងតាមសេចក្តីជូនដំណឹងស្ដីពីការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេវktv ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយ៍ដ្ឋានតាមសេចក្តីប្រកាសព័ត៌មានលេខ០៥ ប្រកព ចុះថ្ងៃទី ៣ខែកក្កដាឆ្នាំ២០២០របស់ទីស្ដីការគណៈរដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖
១ សុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញ ចូលតែមួយរាជធានីភ្នំពេញ ។២ គោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់មេត្តា ជ្រាបនិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ដែរថា៖រាជធានីភ្នំពេញមានមូលដ្ឋានអាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេព្រមទាំងអាហារដ្ឋានចំនួន១៩០០ទីតាំងស្មើនឹង១៨,៩ភាគរយដែលកន្លងមកបានបិទដំណើរការអាជីកម្មទាំងនេះជាបណ្ដោះអាសន្នទៅតាមការណែនាំរបស់ក្រសួងនិងស្ថាប័នជំនាញ៕/B