ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ស្តុកក្រណាត់ផ្ទះលក់វាំងននយីហ៊ោ ភី ភី សុី វាំងននផ្អើលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍

97
ចែករម្លែក

ដោយ:សាវរក្ស/ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះបន្ទប់ស្តុកក្រណាត់វាំងនននៅផ្ទះល្វែងលក់វាំងននមួយកន្លែងមានយីហោ ភី ភី សុី វាំងននហ៊ុយផ្សែងអួរអាប់បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ចក៏ដូចជារថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់មិនអោយរាលដាលដល់ផ្ទះអ្នកជិតខាង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី ០៧ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅចំណុចបន្ទប់ស្តុកក្រណាត់ជាន់ទី២ ផ្ទះល្វែងលក់វាំងនន យីហោ ppc វាំងនន ផ្ទះលេខ ១៨២ ផ្លូវចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញផ្សែងហុយអួរអាប់ចេញពីបន្ទប់ស្តុកក្រណាត់នៅជាន់ទី២ក៏នាំគ្នាយកបំពង់ពន្លត់អគ្គី​ភ័យនិងទាញទុយយោទឹកទៅជួយបាញ់ពន្លត់ដោយក្រណាត់ច្រើនពេកមិនអាចគ្រប់គ្រងបានក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចក៏ដូចជារថយន្តពន្លត់អគ្គីភ័យអោយចេញជួយបាញ់ពន្លត់ ភ្លាមៗរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុធ្វើការបាញ់ពន្លត់អគ្គីភ័យខាងលើឲ្យរលត់ទៅវិញភ្លាមៗបានឲ្យរាលដាលទៅដល់ផ្ទះជិតខាងឡើយ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះខាងលើនេះបង្កឡើងដោយឆ្លងចរន្តអគ្គិសនីដោយម្ចាស់ផ្ទះបានទុករឡូដោតខ្សែភ្លើងនៅក្បែរក្រណាត់ទើបបែកផ្កាភ្លើងធ្លាក់លើក្រណាត់បង្កឲ្យមានការឆាបឆេះជាអគ្គីភ័យកើតឡើងតែម្តង ហើយក្នុងហេតុការណ៍អគ្គីភ័ឆាបឆេះនេះដែរ រថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ទាំង២គ្រឿងបាញ់ឲ្យរលត់ទៅវិញភ្លាមៗមិនអោយរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេហើយក៏គ្មានអ្នករងបួសផងដែរ គ្រាន់តែខូចខាតសម្ភារ:មួយចំនួនប៉ុណ្ណោះ៕/B