កីឡា​វាយ​កូន​បាល់​កម្ពុជា​នៅតែ​ចិញ្ចឹមចិត្ត​ឡើងមក​លេង​នៅ​ក្រុម​២​នា​ឆ្នាំក្រោយ​

1078
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ពេលនេះ​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា កំពុងតែ​ស្ថិតនៅ​ប្រទេស​វៀតណាម ដែលជា​កន្លែង​ប្រារព្ធ​ឡើង នៃ​ព្រឹត្តិការណ៍ Davis Cup សម្រាប់​ក្រុម​៣​។​

​កម្ពុជា​បាន​ឈាន​ជើង​ចូលក្នុង​ព្រឹត្តិការណ៍​នេះ​ដំបូង ដោយ​លេង​នៅ​ក្រុម​៤ ហើយ​កម្ពុជា​បាន​ឈានឡើង​មកលេង​នៅ​ក្រុម​៣ ហើយក៏​ធ្លាក់​ទៅ​ក្រុម​៤​វិញ តែ​ក្រុម​កម្ពុជា​នៅតែ​តស៊ូ​ឡើងមក​លេង​នៅ​ក្រុម​៣​វិញ​ទាល់តែ​បាន​។ សម្រាប់​ឆ្នាំនេះ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្តនឹង​លេង​ឲ្យ​បានល្អ ដើម្បី​ទទួលបាន​ឱកាស​ឡើងមក​លេង​នៅ​ក្រុម​២ នា​ឆ្នាំក្រោយ​។​

​ក្រុម​៣​ដែល​លេង​នៅ​ប្រទេស​វៀតណាម មាន​ប្រទេស​ចំនួន​៩​ចូលរួម ហើយ​ការប្រកួត​ចែកចេញជា ២​ពូ​ល ដែល​មួយ​ពូ​ល​មាន​៥​ក្រុម និង​មួយ​ពូ​ល​ទៀត​មាន​៤​ក្រុម​។ សម្រាប់​កម្ពុជា ស្ថិតនៅ​ពូ​ល​A ដែលមាន​៤​ក្រុម គឺ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ម៉ាឡេស៊ី និង​ប៉ាស៊ីហ្វិក​អូ​សេ​អា​នី ឯ​ពូ​ល B ប្រទេស​គុយ​វ៉ែត កាតារ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី ស៊ី​រី និង​ប្រទេស​ហ្សកដានី​។ ម៉ាឡេស៊ី និង​វៀតណាម គឺជា​ក្រុម​ខ្លាំង​ដែល​កម្ពុជា​ត្រូវ​ប្រឈម​ជាមួយ​។​

​លោក ទេព រិ​ទ្ធិ​វី​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា នៅតែមាន​ជំនឿ​ចិត្ត​ថា ក្រុម​របស់​កម្ពុជា និង​នាំ​សំណាងល្អ​ត្រឡប់មកវិញ​។ លោក​អះអាងថា កម្ពុជា​ត្រៀមខ្លួន​បានល្អ គឺ​ល្អ​ទាំង​កម្លាំង និង​បច្ចេកទេស តែ​លោក​ក៏​មិន​ហ៊ាន​មើលស្រាល​ដល់​ក្រុម​ដទៃទៀត​ដែរ​។​

​ចាំមើល​កម្ពុជា​អាច​ឡើងមក​លេង​នៅ​ក្រុម​២​សម្រាប់​ឆ្នាំក្រោយ​បាន​ឬទេ​? បើ​មិនមាន​សំណាងល្អ កម្ពុជា​អាច​ធ្លាក់​ទៅ​ក្រុម​៤ ឬ​រក្សា​កៅអី​នៅ​ក្រុម​៣​ដដែល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម