អាជ្ញាធរជាតិព្រះវិហារបានប្រារព្វពិធីអបអរសាទរខួបលើកទី១២ នៃកាចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

82
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នៅព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិព្រះវិហារបានប្រារព្វពិធីអបអរសាទរខួបលើកទី ១២ នៃកាចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ ដល់ ៧ កក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយនឹងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ថ្ងៃនេះគឺជាខួបលើកទី១២ នៃកាចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក( ៧ កក្កដា ២០០៨ ដល់ ៧ កក្កដា ឆ្នាំ២០២០) ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

លោកបានបន្តថា ប្រាសាទព្រះវិហារត្រូវបាន តុលាការក្រុងឡាអេ ប្រកាសកាត់មកអោយប្រទេសកម្ពុជា នៅពេលដែលភាគីថៃបានប្រកាសថា ប្រាសាទព្រះវិហារជារបស់ប្រទេសខ្លួននោះ៕/B