ជិះម៉ូតូទៅបុករថយន្តធុនធំឈប់ស្ងៀមពីក្រោយស្លាប់នៅនឹងកន្លែង

95
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងខណ: បើកម៉ូតូលឿនជ្រុលទៅបុក រថយន្តយីឌុបខូច ចតខាងស្តាំដើម្បីជួសជុល។

ហេតុការណ៍នោះ កើតឡើងនៅវេលាម៉ោង២ និង៣០ នាទីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោករមាស ឃុំកំគោកធ្លកក្រោម ស្រុកជីក្រែង លើកំណាតិផ្លូវជាតិ​លេខ៦ ចន្លោះគីឡូ ២៦១- ២៦២។

លោករសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសាម៉ូតូម៉ាក hongda dream C125 ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ប មានជ័យ 1O-6559 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ធឿន ប៊ុនធា ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិអន្លង់សំណរឃុំអន្លង់សំណរ ស្រុកជីក្រែង បើកទិសដៅពីកើត ទៅលិច ហើយបុកគូថរថយន្តចតស្ងៀម។ លោកបន្តថា រថយន្តដែលចតស្ងៀមម៉ាកhyundai ឆ្នាំផលិត១៩៩៦ ពាក់ស្លាកលេខភ្នំពេញ 3C- 5787 រ៉ឺម៉កសណ្តោងពាក់ស្លាកលេខភ្នពេញ4A- 2436 ប្រភេទក្បាលសណ្តោង មិនស្គាល់អត្តសញ្ញាណអ្នកបើករថយន្តនោះទេ។ រថយន្តខាងលើបើកទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើខូច ឈប់ចតក្បែរជាយផ្លូវ។

លោកបន្តថា ករណីនេះបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះធឿន ប៊ុន ធា និងខូចខាតម៉ូតូ ១គ្រឿងធ្ងន់។ ក្រោយពីបុកហើយតៃកុងរថយន្ត គេចខ្លួនបាត់។

លោកបញ្ជាក់ថា មូលហេតុ រថយន្តឈប់ចតក្បែរផ្លូវ ហើយម៉ូតូបើកបរក្នុងល្បឿនលឿន។ក្រោយពេលមន្ត្រីជំនាញវាស់វែង បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យ។ ចំណែកវត្ថុតាង ពាក់ព័ន្ធត្រូវបានកម្លាំងនគរបាលស្រុកអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកជីក្រែង ដើម្បីចាត់ការតាមផ្លូវច្បាប់៕/B