ជនជាតិចិនប្រុស ស្រីចំនួន៧នាក់ត្រូវបានចាប់ខ្លួននិងរំដោះជនរងគ្រោះម្នាក់ ក្នុងបទល្មើសបង្ខាំងមនុស្សជំរឹតទារប្រាក់ នៅខេត្តព្រះសីហនុ

104
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនជន​សង្សយ័ជាជនជាតិចិនចំនួន ចំនួន៧នាក់ ពាកយពន្ធបទល្មើសចាប់ជម្រឹតទាប្រាក់ ជនជាតិចិនដូចគ្នា ដែលប្រព្រឹត្តនៅខេត្តព្រះសីហនុ។

ជនសង្សយ័ជនជាតិចិនចំនួន៧នាក់នោះបានចាប់ខ្លួននៅក្នុងលំនៅដ្ឋានមួយស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៦ខែកក្កដា២០២០នេះ ។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថាកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជនជាតិចិនមួយក្រុម ដែលបានចាប់បង្ខំាង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ក្នុងនោះកម្លាំងសមត្ថកិច្ចជួយរំដោះបានជនរងគ្រោះម្នាក់ និងចាប់បានជនសង្ស័យចំនួន៧នាក់(ប្រុស៦នាក់ស្រីម្នាក់) ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងមានវត្តមានលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ។

ជនសង្ស័យទាំង៧នាក់រួមមាន៖
ទី១.ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ
ទី២.ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ
ទី៣.ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ
ទី៤.ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ
ទី៥.ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ
ទី៦.ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ
ទី៧.ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។

ដោយឡែក ជនរងគ្រោះដែលរំដោះបានមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។

កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងសំរាប់ប្រព្រឹត្តបទល្មើសមួយចំនួនរួមមាន៖
រថយន្ត ចំនួន០១គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891 , ម៉ូតូ ចំនួន០១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០២គ្រាប់ និងម្សៅសថ្លា ចំនួន០១កញ្ចប់ (សង្ស័យជាថ្នាំញៀន) ត្រាក្រហម ចំនួន០៨ត្រា, កាតធនាគារចំនួន៥៤សន្លឹក, ខ្នោះដៃចំនួន០៣,ម៉ាស៊ីនផ្លុំសក់ចំនួន០១,វ៉ាលី ចំនួន០២ (តូច០១ និងធំ០១) ទូរស័ព្ទដៃចំនួន០៦គ្រឿង,ដំបងឆក់ ចំនួន០១ដើម, ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន០១គ្រឿង ,លិខិតឆ្លងដែន ចំនួន០៣ច្បាប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន,កាបូបដៃ ចំនួន០១,សុីមទូរស័ព្ទមួយចំនួន,អត្តសញ្ញាណប័ណ្ណមួយចំនួន,ឧបករណ៍ឆែកទិន្នន័យធនាគារ ចំនួន១៣ គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញ អាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕/B