នាវា​ផ្ទុក​យន្តហោះ​ពីរ​ផ្គុំ​គ្នា​អម​ដោយ​យន្តហោះ​F-18 និង B-52​បង្ហាញ​កម្លាំង​មិន​ធ្លាប់​មាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

2429
ចែករម្លែក

​ត្រឹមតែ​២​ថ្ងៃ​ក្រោយពី​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ព្រមាន​អំពី​ការប្រើ​«​កាំជ្រួច​ពិឃាត​នាវា​»​ដើម្បី​កំទេច​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក ស្រាប់តែ​កងទ័ពជើងទឹក​អាម៉េរិក​បានបង្ហាញ​រូបភាព​នាវា​ផ្ទុក​យន្តហោះ​២​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​ជា​លើកដំបូង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​អមដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក ។​

​នាវា USS Nimitz និង USS Ronald Reagan បាន​បើក​ត្រសង​គ្នា​ជាមួយ​ក្រុម​វាយប្រហារ​របស់​គេ រួម​មាន​យន្តហោះ​ប្រដេញ F-18​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52​ផង​នៅ​ក្នុង​សម​​យុទ្ធ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​រូបភាព​មិនដែល​ធ្លាប់​មាន​សំរាប់​កងទ័ព​អាម៉េរិក​ចាប់តាំងពី​ឆ្នាំ​២០១៤​។​

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​កក្កដា បាន​ចោទប្រកាន់​អាម៉េរិក​ថា​បង្ហាញ​សាច់ដុំ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​រួម​ជាមួយ​កង​យន្តហោះ​ប្រយុទ្ធ​សន្ធឹកសន្ធាប់​របស់​វា​មក​​កាន់​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ចាវ លី​ជៀន បាន​និយាយ​ថា​សមយុទ្ធ​របស់​អាម៉េរិក​ធ្វើឡើង​ក្រោម​«​ហេតុផល​លាក់បាំង​ទាំងស្រុង​និង​បំផ្លាញ​ស្ថិរភាព​ក្នុង​តំបន់​។​អាម៉េរិក​មាន​ចេតនា​បញ្ជូន​​កម្លាំង​មក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​បង្ហាញ​សាច់ដុំ​យោធា​របស់​ខ្លួន​»​។​

កាសែតចិនព្រមានប្រើកាំជ្រួចកំទេចនាវាអាម៉េរិកនៅសមុទ្រចិនខាងត្បូង

​កងទ័ពជើងទឹក​អាម៉េរិក​ក៏​បាន​បញ្ជាក់ថា ខ្លួន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Nimitz និង USS Ronald Reagan ជាមួយនឹង​នាវា​អម​របស់​វា ព្រមទាំង​យន្តហោះ​មក​ធ្វើ​សមយុទ្ធ​ក្នុង​បំណង​«​បង្កើន​​សមត្ថភាព​ការពារ​អា​កាស​និង​ពង្រីក​ចម្ងាយ​វាយប្រហារ​ចំៗ​ចេញពី​នាវា​នៅក្នុង​ដែន​ប្រតិបត្តិការ​របស់​វា​៕​ប្រែ​សម្រួល​៖​វាសនា​

​គេ​ថា​នាវា​ដឹក​យន្តហោះ​អាម៉េរិក​ធ្វើ​សមយុទ្ធ​មិន​ឆ្ងាយ​ពី​នាវា​កងទ័ពជើងទឹក​ចិន​

​រូបភាព​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​B-52 ដែល​អាច​ផ្ទុក​គ្រាប់​នុយគ្លេអ៊ែ​រហោះ​ជា​ក្បួន​ជាមួយ​យន្តហោះ​វាយប្រហារ​២​ក្រុម​លើ​សមុទ្រ​ចិន​ខាងត្បូង​