ឯកអគ្គរដ្ឋទូត​ចិន​ចោទប្រកាន់​អង់គ្លេស​ថា​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​របស់​ចិន​

161
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​បាន​ចោទប្រកាន់​រដ្ឋាភិបាល​អង់គ្លេ​សថាបាន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​បន្ទាប់ពី​លោក​បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ផ្តល់​​លទ្ធភាព​នៃ​ការទទួល​បាន​សញ្ជាតិ​ដល់​ពលរដ្ឋ​ហុងកុង​៣​លាន​នាក់​។​

​លោក​បូរី​ស ច​ន​សុន​បានប្រកាស​ការផ្តល់​សញ្ជាតិ​នេះ​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ចិន​បាន​ជំរុញ​ការដាក់ចេញ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស​មួយ​ទៅ​លើ​ក្រុង​ហុងកុង​។​

​ប៉ុន្តែ កាលពី​ថ្ងៃ​ចន្ទ លោក​លីវ ស៊ា​វ​មី​ញ ឯកអគ្គរដ្ឋទូត​ចិន​នេះ បាន​ថ្លែង​ការពារ​ច្បាប់​នេះ​នៅ​ពេល​លោក​និយាយថា​រដ្ឋាភិបាល​អង់គ្លេស​មាន​កំហុស​ដោយ​ប្រើ ” ឧបាយកល​នយោបាយ​” នៅក្នុង​ការរិះគន់​​ចំពោះ​សកម្មភាព​របស់​ចិន​។​

​លោក​ក៏​បាន​អះអាង​ផងដែរ​ថា អ្នកនយោបាយ​មួយចំនួន​នៅ​អង់គ្លេស​ចាត់ទុក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា​” ការគំរាមកំហែង​” នៅ​ពេល​លោក​បាន​និយាយថា​”​ប្រសិនបើ​អ្នក​ចង់​ធ្វើឱ្យ​ប្រទេស​ចិន​​ក្លាយជា​ប្រទេស​អរិភាព អ្នក​ត្រូវ​តែ​ទទួល​ផលវិបាក “​។​

​ការរិះគន់​របស់លោក​លីវ ស៊ា​វ​មី​ញ បានបង្ហាញ​សង្គ្រាមពាក្យសម្តី​ខ្លាំងៗ​ចុង ក្រោយ​បំផុត​រវាង​អង់គ្លេស​និង​ចិន ខណៈ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​អាក្រក់​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក លីវ ស៊ា​វ​មី​ញ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង់គ្លេស​