អត្ត​ព​លិ​ក ៦១ នាក់ ធ្វើ​តេ​ស្តិ៍ ត្រៀម​ចូលរួម​ជម្រើសជាតិ ២០២០

135
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កាលពី​រសៀល ថ្ងៃទី​៦ ខែ​កក្ដ​ដា ឆ្នាំ​២០២០ លោក ផៃ សុខ​ជា អនុប្រធាន​ទី​១ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត តំណាង​ឲ្យ​លោក អ៊ុក សិទ្ធិ​ជាតិ ជា​ប្រធាន បាន​អញ្ជើញ​ចុះ​ពិនិត្យមើល សកម្មភាព​ធ្វើ​តេ​ស្តិ៍ សមត្ថភាព​ចូលរួម​ជម្រើសជាតិ កីឡាអត្តពលកម្ម ឆ្នាំ​២០២០ រៀបចំឡើង ដោយ​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត ក្នុង​ទីលាន​បាល់ទាត់ នៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការធ្វើ​តេ​ស្តិ៍​លើក​នេះ មាន​កីឡាករ​- កីឡាការិនី ចំនួន ៦១ នាក់ ក្នុងនោះ មាន​កីឡាការិនី ចំនួន ១៧ នាក់ មកពី​ក្លិប និង​សមាគម ចំនួន ១១ ដើម្បី​ជ្រើសរើស​កីឡាករ -​កីឡាការិនី​ឆ្នើម ចំនួន ៥ នាក់ ចូល​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ ២០២០ ។​

​យោងតាម​ស្មារតី នៃ​អង្គប្រជុំ គណៈកម្មការ​ជ្រើសរើស កីឡាករ​-​កីឡាការិនី ៥ នាក់ ដែល​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍ ប្រកួត​កីឡា SEA GAMES 2019 ព្រមទាំង​ទទួលបាន​លទ្ធផល​ល្អ​ថែមទៀត ត្រូវ​ជាប់​ក្រុម​ជម្រើសជាតិ ដោយ​ស្វ័យប្រវត្តិ ហើយ ៥ នាក់​ទៀត សហព័ន្ធ នឹង​តេ​ស្តិ៍​សមត្ថភាព​ស្វែងរក ចំនួន​បន្ថែមទៀត ត្រូវ​អនុញ្ញាត កីឡាករ​-​កីឡាការិនី នៅតាម​បណ្តា​ខេត្ត​នានា ចូលរួម​ទាំងអស់ ដើម្បី​រក​កីឡាករ​- កីឡាការិនី មាន​សមត្ថភាព ពិតប្រាកដ​។​

​ចំណែក​លោកគ្រូ​បង្វឹក ចំនួន ៧ នាក់ ដែល​ឈរឈ្មោះ អង្គប្រជុំ សម្រេច​ជ្រើសរើស ៥ នាក់ តាម​គោលការណ៍ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​ឲ្យ​។ ដូច្នេះ ក្រុម​ជម្រើសជាតិ អត្តពលកម្ម​ឆ្នាំនេះ មាន​គ្រូបង្វឹក ចំនួន​៥​នាក់ កីឡាករ​-​កីឡាការិនី ១០ នាក់ ក្នុងនោះ​កីឡាការិនី ២ នាក់ ចំពោះ​ក្រុម​ជម្រើសជាតិ អត្តពលកម្ម​ថ្នាល​វិញ មាន​គ្រូបង្វឹក​ចំនួន ៤ នាក់ កីឡាករ​-​កីឡាការិនី ១៨ នាក់ ក្នុងនោះ កីឡាការិនី ៧ នាក់ ៕v​