អធិការស្រុកបវេលជួយជួសជុលផ្ទះជូនពលរដ្ឋរងគ្រោះដោយខ្យល់ កន្រ្តាក់នៅក្នុងឃុំក្តុលតាហែន ស្រុកបវេល

79
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោក វរសេ នីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌទទួលដឹកនាំការងារនៅអធិការ ដ្ឋាន នគរបាលស្រកបវេល បានជម្រុញដល់លោក វរសេ នីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបាន ដឹកនាំកម្លាំងក្នុងអង្គភាពចូលរួមជាមួយអាជ្ញាធរ​មូល​ដ្ឋាន ស្រុក ឃុំ ភូមិ ចុះជួយជួសជុលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យរលំខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្តុលតាហែនស្រុកបវេលចំនួន៥២ខ្នងកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្តស្រុកបវេល​មាន ភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្រ្តាក់ព្រមទាំងរន្ទះផងបានបោក​បក់លេីលំនីដ្ឋានរបស់ប្រ ជាពលរដ្ឋ នៅស្រុកបវេល និងស្រុកមួយចំនួនទៀត ដែលក្នុងនោះប៉ះពាល់ខ្លាំងនៅក្នុងឃុំក្តុលតាហែន បណ្តាលឲ្យខូចខាតលំនៅដ្ឋានពលរដ្ឋសរុបចំនួន៥២ខ្នងផ្ទះហេីយខូចខាតធ្ងន់ធ្ងរចំនួន៤ខ្នង ព្រមទាំងស្លាប់សត្វគោចំនួន ២ក្បាលដោយសាររន្ទះបាញ់ផងដែរ៕/B