អនុវត្តដីកាបង្គាប់អោយនាំខ្លួន កម្លាំងអហបានឃាត់ខ្លួនជនសង្ស័យម្នាក់

123
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណធ្វើការឃាត់ខ្លួន ហើយបញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ត្រូយ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ៖ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធី ប៉ុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២០ តាមរយៈដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៣ ព្រទV”គ”/២០ ចុះថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។

គឺចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុច សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៩។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ៕/B