ក្រុង​មុំ​បៃប​ន្ថែ​មមន្ទីរពេទ្យ​៤​ទៀត​នៅពេល​ចំនួន​ស្លាប់​ដោយ​កូ​វីដនៅ​ឥណ្ឌា​កើន​ហួស​២​ម៉ឺន​នាក់​

141
ចែករម្លែក

​ទីក្រុង​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​គឺ​ក្រុង​មុំ​បៃកាល​ពី​ថ្ងៃ​អង្គារទី​០៧​កក្កដា​បាន​បើក​ដំណើរការ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​៤​បន្ថែមទៀត រួម​មាន​មួយ​នៅលើ​ផ្លូវ​វាល​ប្រណាំងសេះ​នៅពេល​ចំនួន​ស្លាប់​ដោយ​ជំងឺ​​កូវី​ដ​១៩​នៅក្នុង​ប្រទេស​ឥណ្ឌា​កើន​ហួស​២០.០០០​នាក់​។​

​សូមបញ្ជាក់​ថា បណ្តា​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើនៗ ដូចជា​ញូ​វ ដេល្លី និង​មុំ​បៃ កំពុង​តស៊ូ​នឹង​ការ​ជោរជន់​អ្នកជំងឺ​កូវី​ដ​១៩ នៅពេល​ចំនួន​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ​ឡើង​ហួស​៧២០.០០០​នាក់ ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ទី​៣​នៅក្នុង​លោក​។​

​តំបន់​មុំ​បៃ ដែល​តំណាងអោយ​អ្នក​ស្លាប់​ប្រមាណ​១​ភាគ​៤​នៃ​ការស្លាប់​ដោយកូវី​ដ​១៩​ប្រមាណ​២០.១០០​នាក់​នៅ​ឥណ្ឌា កំពុង​ជួប​កំណើន​ការឆ្លង​ថ្មី ជាហេតុ​បង្ខំ​អោយ​អាជ្ញាធរ​សាងសង់​មន្ទីរពេទ្យ​ប​ណ្តោះ​​អាសន្ន​និង​មណ្ឌល​ចត្តា​ឡី​ស័ក​។​

​សាលារៀន សណ្ឋាគារ កីឡាដ្ឋាន​មួយ និង​សាល​មួយ​ត្រូវបាន​កែ​ទៅ​ជា​មន្ទីរពេទ្យ​កណ្តាលវាល​ថ្មី​ចំនួន​៤​កាលពី​ថ្ងៃ​អង្គារ រួម​មាន​មន្ទីរពេទ្យ​មាន​៧០០​គ្រែ​មួយ​នៅលើ​ផ្លូវ​ប្រណាំងសេះ​។​មន្ទីរពេទ្យ​ទាំង​នេះ​ផ្តល់​​គ្រែពេទ្យ​សរុប​៣.៥០០ នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​២០​លាន​នាក់​។​

​ក្រៅ​ពី​ខ្វះ​គ្រែ​ពេទ្យ បុគ្គលិកុ​ខា​ភិបាល​ក៏​ត្អូញ​អំពី​ការ​ខ្វះ​បុគ្គលិក​ពេទ្យ​ជាខ្លាំង ព្រោះ​វេជ្ជបណ្ឌិត​ជាន់ខ្ពស់​និង​ពេទ្យ​មធ្យម​ខ្លះ គេច​មិន​ចូលរួម​ការប្រយុទ្ធ​នឹង​ជំងឺ​នេះ​ទេ ដោយសារ​ងាយ​នឹង​ឆ្លង​វីរុស ពីព្រោះ​​ស្ថានភាព​សុខភាព​របស់​គេ ដូចជា​វ័យចាស់​ឬ​កើត​ទឹកនោម​ផ្អែម​៕​ប្រែ​សម្រួល​៖​វាសនា​

មន្ទីរពេទ្យ​កណ្តាលវាល​មួយ​សំរាប់​អ្នកជំងឺ​កូវី​ដ​១៩​នៅ​ក្រុម​ង​មុំ​បៃ​