ចំនួន​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ជប៉ុន កើនឡើង​ដល់​៥០​នាក់​

244
ចែករម្លែក

​ក្រុម​សេវា​គ្រាអាសន្ន​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី​០៧​ខែ​កក្កដា​បាន​ខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​មនុស្ស​ដែល ជាប់​ក្នុង​ទឹកជំនន់​និង​បំណាក់​ដី​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​​ណាស់​៥០​នាក់ ខណៈ​ដែល​ប្រទេស​នេះ​ទទួលរង​ភ្លៀង​ខ្លាំង​បន្ថែមទៀត​។​

​ភ្នាក់ងារ​ឧតុនិយម​ជប៉ុន (JMA) បានចេញ​សេចក្តីប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ទី​២ ដោយ​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង​និង​រលំ​បាក់​ដី​នៅ​តំបន់​ភាគ​និរតី​នៃ​ប្រទេស​នេះ​និង​បាន​និយាយថា ” ហានិ​​ភ័យ​កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​នេះ​” ។​

​រូបភាព​ពី​ទូរទស្សន៍​បានបង្ហាញ​ថា​ទឹកទន្លេ​ឡើង​ហូរហៀរ​ដែល​បាន​ហូរ​បាក់​ស្ពាន​នៅពេលដែល​ការលំបាក់​ដី​បាន​បំផ្លាញ​ផ្លូវថ្នល់​និង​បាក់​សង្កត់​ផ្ទះ​ជា​ច្រើន​ដោយ​បង្ក​ភាពស្មុគស្មាញ​ដល់​ប្រតិបត្តិការ​​សង្គ្រោះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥០​នាក់​បាន​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ។ មនុស្ស​​ជាង​១០​នាក់​បាន​បាត់​ខ្លួន​ក្នុង​គ្រោះទឹកជំនន់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទឹកទន្លេ​ឡើង​ហូរហៀរ​ច្រាំង​និង​ហូរ​បំបាក់​ស្ពាន ខណៈ​បំណាក់​ដី​បំផ្លាញ​ផ្ទះ​ជាច្រើន​នៅ​តំបន់​គូ​ម៉ា​ម៉ូ​តុ​