ស្រ្តីអាយុ៧០ម្នាក់ រស់នៅលើទឹក ដីខេត្តបាត់ដំបងឈ្នះរង្វាន់ដប់ម៉ឺនដុល្លារ

140
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖សែលកាតនៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។ជាក់ស្តែងកាលពីថ្មីៗមកនេះគេបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ដប់ម៉ឺន ដុល្លារ ម្នាក់ទៀតហើយ ដែលរស់នៅលើទឹកដីខេត្តបាត់ដំបង។

សូមបញ្ជាក់ថាកាលពីចាប់រង្វាន់នៅថ្ងៃទី២៦ ខែមិថុនា ២០២០ របស់ក្រុមហ៊ុនសែលកាត ។ទីបំផុតអ្នកស្រី ខា ទៀង ដែលមានអាយុ៧០ឆ្នាំរស់នៅខេត្តបាត់ដំបង ពិតជាអតិថិជនដ៏មានសំណាង ព្រោះគាត់ទើបតែបានចូលរួមលេងកម្មវិធីនេះត្រឹមតែរយះពេល៣ថ្ងៃប៉ុណ្ណោះ ហើយក៏បានឈ្នះតែម្តង។

ប្រាក់រង្វាន់នេះដែរកាលពីថ្ងៃទី៤ខែកក្កដា ត្រូវគេបានយកទៅប្រគល់ជូន អ្នកស្រី ខា ទៀង នៅឯគេហដ្ឋាន ទៅ​ក្នុងទឹកដីខេត្តបាត់ដំបង។

អ្នកស្រី ខា ទៀង បានឱ្យដឹងថា៖ <<ខ្ញុំពិតជាអត់បានដឹងថាខ្ញុំបានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ ។ខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ”។

គួរបញ្ជាក់ថាបើតាមក្រុមហ៊ុនទូរស័ព្ទមួយនេះបានឱ្យដឹងថាបន្ទាប់ពីមានការសំណូមពរពីសំណាក់អតិថិជនជាច្រើននៅតាមបណ្តារខេត្ត ឱ្យមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃនោះក្រុមហ៊ុននេះនឹងចាប់ផ្តើមផ្សាយបន្តផ្ទាល់ពីការចាប់រង្វាន់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង ៧ល្ងាច និងនៅលើទំព័រ YouTubeរបស់ក្រុមហ៊ុនសែលកាត។

ព្រមជាមួយគ្នាបើអតិថិជនក្រុមហ៊ុននេះបើចង់ឈ្នះប្រាក់រង្វាន់គ្រាន់តែទូរស័ព្ទទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់៕dp