​អបអរសាទរ​ខួប​លើក​ទី​១២​នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

252
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ប្រារព្ធ​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១២ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​។​លោក ជុច ភឿន រដ្ឋលេខាធិការ​តំណាង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោក មុត ភិ​សិទ្ធ​នា អភិបាលរង​ខេត្ត តំណាង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​,​លោក​គង់​ពុទ្ធិការ​អគ្គនាយក​អាជ្ញាធរ​ព្រះវិហារ​ព្រមទាំង​កងកម្លាំង​ប្រដាប់​ទាំង​៣​។​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ​,​នគរបាល​បេតិកភណ្ឌ​នគរបាល​ទេសចរណ៍​ឆ្មាំ ពលករ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។​

​លោក​ជុច​ភឿន​បាន​ថ្លែងថា​៖​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​តែងតែ​លើកស្ទួយ​ជ្រោមជ្រែង​វប្បធម៌​ជាតិ​តាមរយៈ​ការជំរុញ​ការអភិរក្ស​និង​ការអភិវឌ្ឍ​ប្រាសាទព្រះវិហារ​។​ក៏ដូចជា​ប្រាសាទបុរាណ​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​។​

​លោក​តំណាងរាស្ត្រ​សួស​យ៉ា​រ៉ា​បាន​ថ្លែងថា​«​ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​មាន​ទឹកមុខ​សប្បាយរីករាយ​ព្រោះថា​១២​ឆ្នាំ​ដែល​យើង​បាន​ចុះបញ្ជី​ហើយ​គឺ​យើង​មាន​លទ្ធផល​ពីមុនមក​កន្លែង​នេះ​ពុំបាន​មាន​សន្តិភាព​ទេ​។​តែ​ឥឡូវនេះ​យើង​បាន​សន្តិភាព​ហើយ​ទើប​យើង​មានឱកាស​បាន​ពិភាក្សាគ្នា​បាន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​បាន​អួត​ពី​ស្នាដៃ​ល្អ​ឯក​របស់​បេតិកភណ្ឌ​ពិភពលោក ដែលជា​ទ្រព្យសម្បត្តិ​របស់​ដូនតា​ខ្មែរ​យើង​»​។​

​លោក សួស យ៉ា​រ៉ា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា មូលហេតុ​ធំ​បំផុត នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក​នេះ យើង​មាន​លទ្ធផល​ចំនួន​៧ ដែល​យើង​តេង​តែ​និយាយ​។​
​លោក​បញ្ជាក់ថា​៧​កក្កដា​២០០៨​ដល់​៧​កក្កដា​ឆ្នាំ​២០២០​យើង​ប្រារព្ធ​ខួប​លើក​ទី​១២​យើង​រក្សាបាន​នូវ​ព្រះវិហារ​នេះ​។​គឺ​យើង​មាន​ឧត្តមភាព​មួយ​គឺ​ឧត្តមភាព​ការពារ​ខ្សែក្រវាត់​៧​ជាន់​របស់​ដូនតា​ខ្មែរ​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។​

ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​បារមី​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ និង​ជាការ​ទទួល​មរតក​មួ​យ ជាការ​តស៊ូ​របស់​សម្តេច​ព្រះករុណា ព្រះ​បរម​រតន​កោដ​។​

​លោក​តំណាងរាស្ត្រ បានបញ្ជាក់​ទៀតថា ខ្សែក្រវាត់​ទាំង​៧​ជាន់​រួមមាន​៖​ទី​១៖ តុលាការ​ក្រុងឡាអេ​ឆ្នាំ ១៩៦២​ទី​២៖​បាន​តុលាការ​ក្រុងឡាអេ​ឆ្នាំ​២០១៣​។​ទី​៣៖​យើង​បាន​ចុះបញ្ជី​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​០៧.០៧.២០០៨​។​ទី​៤៖ គឺ​ការពារជាតិ ដោយ​កង​ទ​ព័​ជាតិ កង​នគរបាលជាតិ​ទាំងមូល កម្លាំង​ប្រជាជន​ទាំងអស់​មក​បោះទីតាំង​កាន់កាប់​ជាក់ស្តែង​លែងឱ្យ​គេ​មក​ជាន់ដី​យើង​មួយ​មី​លី​ម៉ែត្រ​ឡើយ​។​


​ទី​៥៖​គឺ​តំបន់​បេតិកភណ្ឌ​បាន​បញ្ចូល​ទៅក្នុង​ច្បាប់​ជាតិ​តំបន់​បេតិកភណ្ឌ​ទាំងមូល​២៣០០០​ហិកតា​នេះ ជា​ទ្រព្យសម្បត្តិ​សាធារណ​របស់​រដ្ឋ​ពុំមាន​អ្នកណា​មាន​សិទ្ធ​ឡើយ​។​ទី​៦៖​អន្តរជាតិ​មានការ​ចូលរួម​ពី​ប្រទេស​ទាំងអស់​ចូលរួម​ជា​កិច្ចសហប្រតិបត្តិការ​រួម​កសាង​និង​ជួសជុល​ប្រាសាទព្រះវិហារ​ឡើងវិញ​។​ទី​៧៖​គឺ​ខ្សែក្រវាត់​សាមគ្គីភាព​ជាតិ​ក្រោម​ទង់​សន្តិភាព​របស់​សម័យ​ស​ម្តេច​តេ​ជោ​ហ៊ុនសែន​យើង​នេះឯង​៕S/​