​បុរស​ម្នាក់​បើក​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​របួសធ្ងន់​នៅ​ស្រុក​ភ្នំស្រុក​

140
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​បុរស​ម្នាក់​បើក​ម៉ូតូ​ទៅបុក​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០​នៅលើ​ផ្លូវ​២៦៨A​ត្រង់ចំណុច​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក​យ៉​ត​សុផល​អធិការនគរបាល​ស្រុក​ភ្នំស្រុក​បានឱ្យដឹងថា​មុន​កើ​ក​ហេតុ​នោះ​មាន​គោយន្ត​កន្ត្រៃ​អ្នកបើក​ឈ្មោះ​ហ៊ាន​ភឿ​យ​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​ប៉ោយចារ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ម៉ូតូ​ម៉ាក​MSX​ពណ៌​ត្រួយ​ចេក​ស្លាក​លេខ​សៀមរាប​១AB.1396​អ្នកបើក​ឈ្មោះ​សេង​សុន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់​ភូមិ​ប៉ោយ​ស្នួល​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​។​បើក​ក្នុង​ល្បឿន​លឿន​ដោយសារ​បើក​មិន​ប្រកាន់​ស្តាំ​ក៏​ទៅបុក​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​បាក់​ភ្លៅ​ខាងស្ដាំ​។​
​សាច់ញ្ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ស្រុក​ភ្នំស្រុក​។​វត្ថុតាង​ម៉ូតូ​និង​គោយន្ត​កន្ត្រៃ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ប៉ុ​សិ៍​នគរបាល​រដ្ឋបាល ឃុំ​ប៉ោយចារ​៕S/

​ ​រូបថត ៖ បើក​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ ៖ អ្នកបើក​ម៉ូតូ​របួសធ្ងន់ (​រូប​៖ ប​.​ជ័យ )​