​លើកដែក ផ្សា​រោង​លក់​​ទំនិញ​ប៉ះ​នឹង​ខ្សែភ្លើង​នៅ​ខាងលើ​បណ្តាល​ឱ្យ​ឆក់​ស្លាប់​

177
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​:​កាលពី​ព្រឹក​ថ្ងៃទី ៧​ខែកក្កដា ឆ្នាំ ២០២០​នៅ​ក្រុមទី​៧​ភូមិ សាលា បាឡាត់​សង្កាត់​អត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​មានការ​ភ្ញាក់ផ្អើល​ដោយមាន​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​។​ពេល​កំពុង​ផ្សា​ដែក​សង់រោង​លក់ទំនិញ​លើកដែក​ប៉ះ​នឹង​ខ្សែភ្លើង​នៅ​ខាងលើ ។​

​លោក​ឆាង វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​វ៉ន មករា ភេទ ប្រុស អាយុ ៣១ ឆ្នាំ​នៅ​នៅ​ភូមិ​រំចេក​១ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​មុខរបរ​ជាជាង សំណង់​។​សាក្សី​មក​បញ្ជាក់ថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទៅ​ស៊ីឈ្នួល​សង់រោង​លក់ទំនិញ​ឱ្យឈ្មោះ វី រ៉ា​ភេទ ស្រី​អាយុ ៣៧ ឆ្នាំ នៅ ក្រុមទី ១៤​ភូមិ អូរ ចារ​សង្កាត់ អូរ ចារ ក​ក្រុង​បាត់ដំបង​។
​ពេល កំពុង ផ្សា​ដែក​នៅលើ​ដំបូល​បាន លើកដែក ទៅ ប៉ះ នឹង ខ្សែ កា ប្លិ៍ អគ្គិសនី ក៏ បណ្តាល ឱ្យ​ឆ្លង ចរន្ត ឆក់ ធ្លាក់ ចុះមក ដី ហើយ ក្រុម ជាង នាំគ្នា ដឹក យកទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ តែ បាន ស្លាប់ មុនពេល បញ្ជូន មកដល់ ម ន្ទីរ ពេទ្យ​បង្អែក​ខេត្ត​៕S/