​ផ្លែ​ប័​រ​ធម្មជាតិ​នៅ​រតនគិរី​មាន​រស់ជាតិ​ឆ្ងាញ់​មិន​បះ​ពាល់​សុខភាព​

194
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​ផ្លែ​ប័​រ​ធម្មជាតិ​ដែល​ដាំ​នៅ​ខេត្ដ​រតនគិរី​បច្ចុប្បន្នកំពុង​ទាក់ទាញ​អ្នក​បរិភោគ​ដោយ​សាវា​មាន​រស់ជាតិ​ឆ្ងាញ់​ជាពិសេស​មិនមាន​ជាតិគីមី​ប៉ះពាល់​សុខភាព​ដូច​ផ្លែ​ប័​រ​នាំចូល​ពី​បណ្ដា​ប្រទេសជិតខាង​ដែរ​មានប្រើ​ជីគីមី​នោះឡើយ​។​


លោក​វ៉ាន់​សោភា​ម្ចាស់​ចម្ការ​ប័​រ​ម្នាក់​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​លោក​មាន​ចម្ការ​ប័​រ​មួយកន្លែង​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​ថ្មដា​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​។​កាលពី​ឆ្នាំ​២០១៥​លោក​បាន​ទិញ​ពូជ​ដើម​ប័​រ​ក្នុងស្រុក​ចំនួន​៤០០​ដើម​ទៅ​ដាំ​នៅលើ​ផ្ទៃដី​ប្រមាណ​បួន​ហិកតា​គឺ​ដាំ​តាម​ល​ក្ឋ​ណ​:​បច្ចេកទេស​និង​ប្រើប្រាស់​ជីធម្មជាតិ​លាមក​គោ​។​

ម្ចាស់​ចម្ការ​រូប​នោះបាន​បន្ដថា​ដំណាំ​ប័​រដែ​ល​លោក​ដាំ​នោះមក​ដល់ពេលនេះ​មាន​អាយុកាល​ប្រាំ​ឆ្នាំ​ហើយ​វា​បានផ្ដល់​ទិនផល​គួរឱ្យកត់សម្គាល់​គឺជា​ង​ម្ភៃ​តោន​ក្នុង​មួយ​រដូវ​។​ប័​រ​នេះ​មាន​ផ្លែ​ធំ​សាច់​ព័រ​ណ​លឿង​មាន​រស់ជាតិ​ផ្អែម​ស្អិត​។​បច្ចុប្បន្នកំពុង​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ដែលមាន​តម្លៃ​សមរម្យ​បោះ​ដុំ​មួយ​គីឡូក្រាម​តែ​ប្រាំបី​ពាន់​រៀល​។​

លោក​សយ​សូ​ណា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តរតនគិរី​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​រស្មី​កម្ពុជា​មិនអាច​សុំ​ការពន្យល់​ជុំវិញ​របរ​ដាំ​ប័​រ​របស់​កសិករ​ដូចខាងលើ​បានទេ​។​ប៉ុន្ដែ​កន្លងមក​មន្ដ្រី​កសិកម្ម​ម្នាក់​ធ្លាប់បាន​ប្រាប់​ឱ្យដឹងថា​ដំណាំ​ប័​រ​នៅ​ខេត្ដ​រតនគិរី​បច្ចុប្បន្ន​មាន​គេ​ដាំ​នៅ​ក្រុង​បាន​លុង​នៅ​ស្រុក​ប​កែវ​និង​ស្រុក​លំផាត់​គឺ​ប្រជាពលរដ្ឋ​បាន​ដាំ​ជា​លក្ខណ​:​គ្រួសារ​សរុប​ជាង​៥០​ហិកតា​។​

មន្ត្រី​កសិកម្ម​បានបញ្ជាក់​ឱ្យដឹងទៀតថា​កា​ដាំ​ដំណាំ​ប័​រ​មាន​ពី​ជម្រើស​គឺ​យក​គ្រាប់ពូជ​បណ្ដុះ​ដាំ​និង​ផ្សាំ​មែក​យកទៅ​ដាំ​ក៏បាន​ហើយ​ត្រូវ​ដាំ​នៅ​ទឺ​តាំង​ដែលមាន​ដីក្រហម​និង​មិនមាន​ទឹក​ដក់​។​បើ​ដាំ​តាម​លក្ខណ​:​ប​ច្ខេ​ក​ទេ​សគឺ​កាប់​រណ្ដៅ​ជម្រៅ​បី​ឬ​បួន​តឹក​បួន​ជ្រុង​ហើយ​ចាក់​ជីលា​មក​គោ​នៅ​បាត​រណ្តៅ​រួច​ដាំ​ស្រោច​ទឹក​ឱ្យបាន​ដិតដល់​គឺ​រយ​:​ពេល​តែ​ពីរ​ទៅ​បី​ឆ្នាំ​ប៉ុ​ណោះ​។​ដំណាំ​ប័​រ​និង​ឱ្យ​ផល​ហើយ​ទិនផល​នឹង​កើន​ជា​រៀងរាល់ឆ្នាំ​។


​បើតាម​អ្នកស្រាវជ្រៀវ​ផ្នែក​ម្ហូបអាហារ​បានបង្ហាញ​ថា​ប្រទេសមួយ​ចំនួន​យក​ផ្លែ​ប័​រ​ទៅធ្វើ​ម្ហូបអាហា​និង​ធ្វើជា​បង្អែម​ព្រោះ​វា​មានគុណ​ប្រយោជន៍​ជាច្រើន​គឺមាន​ផ្ទុក​ពេញ​ទៅដោយ​ជាតិ​កាឡូរី​និង​ជាតិ​ខ្លាញ់​។​ប៉ុន្ដែ​ទោះជា​វា​សំបូរបែប​ទៅដោយ​ជាតិ​កាឡូរី​និង​ជាតិ​ខ្លាញ់​ច្រើន​ក៏ដោយ​ក៏​មិនបាន​ធ្វើឱ្យប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ផ្លែ​ប័​រ​នោះឡើយ​។​

​គឺ​មានតែ​ផ្ដល់​ផលប្រយោជន៍​និង​ចូលរួម​សម្រួល​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឱ្យបាន​ប្រសើ​ឡើង​ដោយ​ចេះ​បែងចែក​បង្កើត​កូ​ឡេស​តេ​រ៉ូ​ល្អ​និង​បញ្ចុះ​កូ​ឡេស​តេ​រ៉ូ​អាក្រក់​។​អ្នក​បរិភោគ​ផ្លែ​ប័​រ​មួយ​ផ្លែ​រាល់ថ្ងៃ​នាំមក​នៅ​គុណប្រយោជន៍​ដល់​សុខភាព​និង​រា​ង្គ​កាយ​ផ្លែ​ប័​រ​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់ជាង​ផ្លែឈើ​ដ៏​ទៃ​និង​ជា​ប្រភព​ផ្គត់ផ្គង់​សារធាតុ​ប៉ូ​តា​ស្យូ​ម​ផូស្វាត​អាស៊ីត​បង់​កូតា​នី​ច​វីតាមីន​បេ​សែង​និង​ផ្ល​ង់​តា​លី​តា​យ៉ុង​និង​វីត​មីន​ជាច្រើន​ទៀត​។​


ដោយសា​ផ្លែ​ប័​រ​ជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ​សំបូរបែប​ទៅដោយ​អាហា​រូ​បឋម​សរីរាង្គ​និង​ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន​ម្ចាស់​ចម្ការ​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ងាក​មក​គាំទ្រ​ផលដំណាំ​កសិកម្ម​ក្នុងស្រុក​ដូចជា​ផ្លែ​ប័​រ​នេះ​ដើម្បី​លើកទឹកចិត្ដដ​ល់អ្ន​កដាំ​៕S/

​ ​ ​ផ្លែ​ប័​រ​របស់​កសិក​ឈ្មោះ​វ៉ាន់​សោភា​នៅ​ក្រុង​បាន​លុង​(​រូបថត​សុវណ្ណ​)​