មនុស្ស ២១​នាក់​ស្លាប់​បន្ទាប់ពី​រថយន្តក្រុង​ធ្លាក់​ចូល​បឹង​នៅ​ចិន​

143
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​​​ មនុស្ស ២១ នាក់​បាន​ស្លាប់​បន្ទាប់ពី​រថយន្តក្រុង​មួយគ្រឿងបាន​ធ្លាក់​ចូល​បឹង​មួយ នៅ​ខេត្ត​ហ្គី​ចូ​វ ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ​ទី​០៧​កក្កដា​។​

​រូបភាព​ពី​ទូរទស្សន៍​CCTV​របស់​ចិន បានបង្ហាញ​រថយន្តក្រុង​នេះ បាន​បើក​យ៉ាង​លឿន​កាត់​ចំណែក​ផ្លូវ​ ហើយ​ទៅ​បុក​រនាំង​ផ្លូវ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​បឹង​នោះ​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​ក្រុម​មន្ត្រី​នៅ​ខេត្ត​ហ្គី​ចូ​វ​ បាន​និយាយថា​ មនុស្ស​១៥​នាក់ ត្រូវបាន​សង្គ្រោះ ។ រថយន្ត​នេះ​ត្រូវបាន​ក្រុម​អ្នក​សង្គ្រោះ​ទាញ​ចេញពី​បឹង​ហុង​សាន​៕​ដោយ​៖​សុខា​/sn/Ha

​រថយន្តក្រុង​ធ្លាក់ចូល​បឹង​ហុង​សាន នៅ​ខេត្ត​ហ្គី​ចូ​វ ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ​