កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ ទី​៨ ខែ កក្កដា ឆ្នាំ ២០២០

115
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(00:00) Manchester City vs Newcastle
(00:00) Sheffield Utd vs Wolverhampton
(00:00) West Ham vs Burnley
(02:15) Brighton vs Liverpool
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Man City Vs Newcastle

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី (Manchester City) មានបំណង​បន្ត​ការបញ្ចប់​រដូវ​កាល​ជាមួយនឹង​ទម្រង់ លេង​ល្អ​របស់ខ្លួន​តាមរយៈ​ការយក​ឈ្នះ​ក្រុម​ញូ​វ​ខេ​សល​( Newcastle) នៅពេល​ពួកគេ​ទទួល ភ្ញៀវ Newcastle នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​ពុធ​នេះ​។​
​ ​
​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ពិន្ទុ និង​នាំមុខ​ក្រុម​លេខ​រៀង​ទី​៣ លៃ​សេ​ស្ទ័​រ (Leicester)៨​ពិន្ទុ​ដែលមាន​១​ប្រកួត​ក្នុង​ដៃ​និង​ត្រូវ​លេង​ជាមួយ​ក្រុ​សាវ​ហេម​តុ​ន (Southampton) នៅ​យប់​ថ្ងៃអាទិត្យ​នោះ ក្រុម City គ្រោង​នឹង​បញ្ចប់​នៅ​លេខ​រៀង​ទី​២​ជាមួយនឹង​ស្ថិតិ​ល្អ​បំផុត​។​
​ ​
​ក្រុម Newcastle ដែល​ឈរ​នៅ​លេខ​រៀង​ទី​១២​នៅលើ​តារាង​ពិន្ទុ​នោះ និង​មាន​១៥​ពិន្ទុ​នៅលើ តំបន់​កាត់ចេញ​។ ទោះបីជា​យ៉ាងណា ឱកាស​ក្នុងការ​រកបាន​ពិន្ទុ​នៅក្នុង​ជំនួប​ជាមួយ​ក្រុម City ហាក់ដូចជា​ស្តួចស្តើង​ខ្លាំងណាស់​សម្រាប់​ក្រុម​នេះ​។

​ស្របពេល​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ហាក់​ធ្វើ​មិនសូវ​បានល្អ​នៅ រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​បាន​រំឭក​ដល់​ក្រុម​ផ្សេងៗ​រួចហើយ​អំពី​គុណភាព​របស់ខ្លួន បន្ទាប់ពី យកឈ្នះ​ក្រុម​លី​វឺ​ភូ​ល​( Liverpool) ៤-០ កាលពី​សប្តាហ៍​មុន​។​
​ ​
​ខេ​វីន ដឺ ប្រា​ញ់ (Kevin De Bruyne) គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅក្នុង ពិភពលោក ហើយ​មាន​ទម្រង់​លេង​អស្ចារ្យ​មែនទែន ចាប់តាំងពី​វិលត្រឡប់​មកកាន់​ការ ប្រកួត​វិញ ដោយ​រកបាន​៤​គ្រាប់​ក្នុងចំណោម​៥​ប្រកួត​។ កីឡាករ​រូបនេះ​អាច​រកបាន​៣​គ្រាប់​ក្នុង ៤​ប្រកួត​ចុងក្រោយ​។​
​ ​
​សម្រាប់​ក្រុម Newcastle ដឺ ប្រា​ញ់ គឺជា​កីឡាករ​ដ៏​គ្រោះថ្នាក់ ហើយ​ដឹងថា ត្រូវតែ​ព្យាយាម​រារាំង កីឡាករ​រូបនេះ​តាម​គ្រប់​មធ្យោបាយ​។​
​ ​
​ក្រុម Newcastle អាច​រកបាន​១​ពិន្ទុ អំឡុង​ជំនួប​ជើង​ទី​១​ជាមួយ​ក្រុម City ដោយ​រកបាន​ស្មើ​២-២ នៅ​ពហុ​កីឡដ្ឋាន​James `s Park ។ លទ្ធផល​នេះ​កើតមាន បន្ទាប់ពី​ជ័យជម្នះ​ដ៏​អស្ចារ្យ​កាល ពី​រដូវ​កាល​មុន ប៉ុន្តែ​ក្រុម City គឺជា​ក្រុម​ដ៏​គ្រោះថ្នាក់​នៅ​ក្របខ័ណ្ឌ​កំពូល​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្រុម Newcastle ធ្វើ​បានល្អ​ប៉ុន្មាន​ប្រកួត​ក្រៅ​ទឹកដី ដោយ​រកបាន​ជ័យជម្នះ​ពីរ​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ការយក​ឈ្នះ​ក្រុម City នៅ​ពហុ​កីឡដ្ឋាន Etihad គឺជា​ការងារ​លំបាក ហើយ​មានតែ​ក្រុម ពីរ​ប៉ុណ្ណោះ​ដែល​អាចធ្វើ​បាន​នៅ​រដូវ​កាល​នេះ​។​
​ ​
​ក្រុម City​អាច​រកបាន​ជ័យជម្នះ​១២​លើក​ក្នុងចំណោម​១៦​លើក​នៅ​ពហុ​កីឡដ្ឋាន Etihad ។ ចាំ​មើលថា តើ​ពួកគេ​អាចធ្វើ​បានល្អ​កម្រិតណា​ស​ម្រា​ប់​ជំនួប​ជាមួយ​ក្រុម Newcastle ដែល​កំពុង​ស្រេកឃ្លាន​ជ័យជម្នះ​ផងដែរ​នេះ​៕
​ទស្សនៈ Man City 3-2 Newcastle
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(00:30) Betis vs Osasuna
(00:30) Getafe vs Villarreal
(03:00) Barcelona vs Espanyol
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Espanyol

ក្រុម​ប​សេ​ឡូ​ណា​(Barcelona) បន្ត​តាម​ប្រមាញ់​យក​តំណែង​ជើងឯក​នៅ​ក្របខ័ណ្ឌ La Liga ដោយ​យកឈ្នះ​ក្រុម វីឡា​រៀល (Villarreal) ហើយនឹង​ស្វះ​ស្វែងរក​៣​ពិន្ទុ​បន្ថែមទៀត​នៅពេល ពួកគេ​ស្វាគមន៍​ក្រុម Espanyol នៅ​ថ្ងៃ​ពុធ​នេះ​។​
​ ​
​ក្រុម​ទាំងពីរ​កំពុង​ប្រជែង​គ្នា​ដើម្បី​ស្វែងរក​ឱកាស​ផ្សេងគ្នា​នៅក្នុង​ការប្រកួត​នេះ​។ ក្រុម Barcelona​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ពិន្ទុ​ដោយមាន​៧៣​ពិន្ទុ ស្របពេល​ក្រុម Espanyol ឈរ​នៅ​បាត​តារាង​ដោយមាន​២៤​ពិន្ទុ​។​
​ ​
​បន្ទាប់ពី​ធ្លាក់​ទម្រង់​លេង​ដោយបាន​ត្រឹម​ស្មើ​ពីរ​ប្រកួត​ជាប់​គ្នា ក្រុម Barcelona បាន​វិលត្រឡប់ មករក​ទម្រង់​លេង​ឈ្នះ​របស់ខ្លួន​វិញ​។​ក្រុម​នេះ​ធ្វើ​មិនសូវ​បានល្អ​ទេ​នៅពេល​ជួប​ជាមួយ​ក្រុម Villarreal ប៉ុន្តែ​ធ្វើបាន​ល្អ​ឡើងវិញ​នាពេល​ថ្មីៗ​នេះ​។​
​ ​
​ការ​ឈ្នះ​ក្នុង​លទ្ធផល ៤-១ ធ្វើ​ឲ្យ​ពួកគេ​នៅមាន​ឱកាស​តាម​ពីក្រោយ​ក្រុម​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ដែល​កំពុង​នាំមុខ​ពួកគេ​៤​ពិ​ន្តុ ហើយ​ពួកគេ​ត្រៀម​នឹង​រក្សា​ទម្រង់​លេង​ល្អ​នេះ​នៅពេល ជួប​ប្រកួត​ជាមួយ​ក្រុម Espanyol ដែល​មកដល់ពេលនេះ​មិនទាន់​ធ្វើបាន​ល្អ​នៅឡើយ​។​
​ ​
​ក្រុម​ទាំងពីរ​ធ្លាប់​ស្មើ ២-២ ប៉ុន្តែ​ជាទូទៅ​ក្រុម Barcelona មាន​ទម្រង់​លេង​ល្អ​ជាង​ក្នុងជំនួប​ពីរ លើក​មុន​។ នៅមុន​ជំនួប​នេះ ក្រុម Barcelona មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង ៨​ប្រកួត ដែល​ក្នុងនោះ ពួកគេ​ឈ្នះ​៥​ប្រកួត​។​
​ ​
​ក្នុង​បី​ប្រកួត​កន្លងមក ក្រុម Barcelona រកបាន​យ៉ាងហោចណាស់​២​គ្រាប់ ហើយ​ពួកគេ​ឈាន ជើង​ចូលរួម​ប្រកួត​នេះ​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​នៅក្នុង​២១​ប្រកួត ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ​។ ក្រុម​នេះ​ក៏​រក្សា​ឃ្លី​ន​ស៊ីត​បាន​៤​លើ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ក្នុង​ទឹកដី​។​
​ ​
​ផ្ទុយទៅវិញ ក្រុម Espanyol គឺជា​ក្រុម​ដែល​ទន់ខ្សោយ​បំផុត​នៅក្នុង​លី​កនៅ​រដូវ​កាល​នេះ​។ ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​៥​លើក​គ្រប់​រដូវ​កាល​។​
​ ​
​ក្រុម Espanyol របូត​៥៤​គ្រាប់​មកដល់ពេលនេះ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ទន់ខ្សោយ បំផុត​ក្នុង​លី​ក ហើយ​ក្រុម​នេះ​ចាញ់​៥​ប្រកួត​ជាប់​គ្នា​មុនពេល​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​។​
​ ​
​ក្រុម Espanyol ហាក់ដូចជា​គ្រប់គ្រង​បាល់​មិនសូវ​បានល្អ ហើយនឹង​ត្រូវ​កាត់ចេញ ប្រសិន​ពួក គេ​ចាញ់​ការប្រកួត​នេះ​។ ការប្រកួត​ចាញ់​ក្រុម Leganes ក្នុង​ប្រកួត​ចុងក្រោយ គឺជា​រឿង​អាម៉ាស់ មួយ​ធ្ងន់ធ្ងរ​មួយទៀត​។​
​ ​
​ក្រុម Espanyol ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៤​ប្រកួត​ចំណោម​៦​ប្រកួត​ចុងក្រោយ​របស់ ពួកគេ ហើយ​ប្រព័ន្ធ​ប្រយុទ្ធ​ក៏​មិនសូវ​ល្អ​ទៀត​ផងដែរ​សម្រាប់​ការប្រកួត​នៅក្រៅ​ទឹកដី​។ ក្រុម​នេះ មិនទាន់​ឈ្នះ​មួយ​ប្រកួត​នៅឡើយ​ទេ ក្នុង​៩​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី ដោយ​រកបាន លទ្ធផល​ស្មើ​២ ហើយ​ក្នុង​១៧​ប្រកួត​ក្រៅ​ទឹកដី ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​៣​ប្រកួត ស្របពេល​លេង​ចាញ់​១០​ប្រកួត​។​
​ ​
​ចាំំ​មើលថា តើ​ក្រុម Espanyol អាច​ទប់ទល់​ជាមួយ​ក្រុម Barcelona កម្រិតណា​សម្រាប់​ការ ប្រកួត​នៅ​រាត្រី​នេះ​៕
​ទស្សនៈ Barcelona 3-1 Espanyol
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(00:30) Fiorentina vs Cagliari
(00:30) Genoa vs Napoli
(02:45) Atalanta vs Sampdoria
(02:45) Bologna vs Sassuolo
(02:45) Roma vs Parma
(02:45) Torino vs Brescia