​អាជ្ញាធរខេត្ត​គាំទ្រ​មន្ទីរ​សាធារណការ​ក្នុងការ​បង្កើន​ការ​គូស​គំនូស​បែងចែក​ទិស​ចរាចរណ៍​

225
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​អមដំណើរ​ដោយ​លោក​សុក​ចាន់ថា​ប្រធាន​លោក​អនុប្រធាន​ទទួលបន្ទុក​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​។​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​មន្ត្រី​និង​ក្រុមការងារ​ដែល​បាន​កំពុង​អនុវត្ត​សកម្មភាព គូស​គំនូស​បែក​ចែក​ទិស​ចរាចរណ៍​។​គំនូស​ព្រួញ​បង្ហាញ​ទិញ​ដៅ​ចរាចរណ៍ តាម​បណ្តា​ភ្លើងស្តុប និង គំនូស​បែងចែក​គន្លង​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥,​ផ្លូវជាតិ​លេខ​៦​និង​ផ្លូវជាតិ​លេខ​៥៦​ក្នុង​ទីប្រជុំជន​នៃ​ក្រុង​សិរី​សោ​ភ័យ ខេត្តបន្ទាយមានជ័យ​។​

​លោក​សុក​ចាន់ថា​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បានឱ្យដឹងថា​៖​ការងារ​បន្ទាន់​និង​ចំពោះមុខ​នេះ​មន្ទីរ​និង​ក្រុមការងារ​បានធ្វើ​រួចហើយ​នូវ​ការ​គូស​គំនូស​ពញ្ញាក់​អារម្មណ៍​ចរាចរណ៍​និង​ដាក់​ភ្លើង​ពញ្ញាក់​អារម្មណ៍​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៥​។​ត្រង់ចំណុច​ស្ថានីយ៍​ថ្លឹង​ទម្ងន់​យានយន្ត​នៅ​កូនដំរី​ក្នុង​សង្កាត់​និមិត្ត​និង​នៅ​រង្វង់​មូល​ស្ទឹង​បត់​នៃ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៥៨​ក្នុង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​៕S/

​ ​ ​រូបថត ៖ លោក​អ៊ុ រាត្រី អមដំណើរ​ដោយ​លោក​សុក ចាន់ថា បាន​ចុះ​ពិនិត្យ​មន្ត្រី​និង​ក្រុមការងារ​ដែល​បាន កំពុង​អនុវត្ត​សកម្មភាព គូស​គំនូស​បែក​ចែក​ទិស​ចរាចរណ៍​…​លើផ្លូវ​ជាតិ​លេខ​៥,៦,​និង​លេខ​៥៦ ក្នុង​ក្រុង​សិរីសោភ័ណ (​រូប ៖ ភ្នំ​ស្វាយ )​