ដេវីដ អា​ឡា​បា ប្រាប់​ក្លិប​បៃ​យឺន ម៉ូ​និ​ច​ថា ការសម្រេចចិត្ត​ផ្ទេរចេញ​គឺ​អាស្រ័យ​លើ​ខ្លួន​

120
ចែករម្លែក

​កីឡាករ ដេវីដ អា​ឡា​បា (David Alaba) មាន​សេរីភាព​ក្នុងការ​សម្រេចចិត្តថា​តើ​ចង់​ផ្ទេរ​មកលេង នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ឬ​យ៉ាងណា​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ប៉ុន្តែ​គ្រូបង្វឹក​លោក ហាន​ស៊ី ផ្លិក (Hansi Flick) នៅមាន​សង្ឃឹមថា កីឡាករ​ស្នូល​នៃ​ប្រព័ន្ធ ការពារ​របស់​ក្រុម​បៃ​យឺន​ម៉ូ​និ​ច​( Bayern Munich) រូបនេះ​នឹង​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល វែង​ជាមួយ​ពហុ​កីឡដ្ឋាន Allianz Arena ។
​ ​
​អា​ឡា​បា វ័យ​២៨​ឆ្នាំ​គឺជា​ខ្សែការពារ​ឆ្នើម ចាប់តាំងពី​ការមកដល់​របស់លោក ផ្លិក ជាមួយនឹង ក្រុម​ជើងឯក​នៅ​ក្របខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់​នេះ​។​
​ ​
​លោក ផ្លិក បានប្រែក្លាយ អា​ឡា​បា ទៅជា​ខ្សែការពារ​សំខាន់​មួយរូប ជា​តំណែង​មួយ​ដែល​កន្លង មក​កីឡាករ​រូបនេះ​ធ្លាប់​ធ្វើបាន​ក្រោម​ការដឹកនាំ​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) និង​បានផ្តល់​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការដឹក​នាំនៅ​តំបន់​ការពារ​។​
​ ​
​ទោះបីជា​យ៉ាងណា ស្ថានភាព​កិច្ចសន្យា​របស់ អា​ឡា​បា ក៏ដូចជា​កីឡាករ ធី​អា​ហ្គោ អាល​កានតារា (Thiago Alcantara) ដែរ​បានធ្វើ​ឲ្យ​អនាគត​យូរអង្វែង​របស់​កីឡាករ​រូបនេះ​ស្ថិតក្នុង​បញ្ហា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដេវីដ អា​ឡា​បា (David Alaba)