ជែក ហ្គ្រី​លី​ស ឆ្លើយតប​នឹង​ការរិះគន់​របស់លោក ហ្គ្រែ​ម សាវ​ណេ​ស

109
ចែករម្លែក

កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish) បាន​ឆ្លើយតប​នឹង​ការរិះគន់​ពី​លោក ហ្គ្រែ​ម សាវ​ណេ​ស (Graeme Souness) បន្ទាប់ពី​អ្នកវិភាគ​បាល់ទាត់​នៅ​ទូរទស្សន៍ Sky Sports រូបនេះ​អះអាងថា លោក​មិនទាន់​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​ប្រធាន​ក្រុម អា​ស្តុ​ន វីឡា​(Aston Villa) រូបនេះ​នៅឡើយ​ទេ​។​
​ ​
​ខ្សែបម្រើ​រូបនេះ​បានបង្ហាញ​មុខ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​លី​វឺ​ភូ​ល​( Liverpool) ២-០ នៅ​ពហុ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ ដោយ​លោក សាវ​ណេ​ស ជា​អ្នកធ្វើ​អត្ថាធិប្បាយ​។​
​ ​
​សាវ​ណេ​ស បាន​និយាយ​អំពី ហ្គ្រី​លី​ស មុន​ការប្រកួត​ថា “​កាល​ខ្ញុំ​នៅ​លេង ខ្ញុំ​មិន​ចង់​ក្លាយជា កីឡាករ​ដែល​សាង​កំហុស​ច្រើន​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នោះទេ ។ មានន័យថា ខ្ញុំ​រក្សា​បាល់ យូរពេក​។ មានន័យថា បណ្តើរ​បាល់​ច្រើនពេក​នៅពេល​មិនគួរ​ធ្វើ​”​។​
​ ​
​លោក​បន្តថា “​ច្បាស់​ណាស់​។ គាត់​មាន​សមត្ថភាព ប៉ុន្តែ​ខ្ញុំ​មិនទាន់​ពេញចិត្ត​នឹង​ទម្រង់​លេង​នេះ នៅឡើយ​ទេ​”​។ លោក ហ្គ្រី​លី​ស បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​លេចធ្លោ នៅក្នុង​លី​កនៅ​រដូវ​កាល​នេះ​ដែល​ប្រឈម​នឹង​ការ​កាត់ចេញ​។​
​ ​
​រហូតមកដល់​ពេលនេះ កីឡាករ​រូបនេះ​រកបាន​គ្រាប់​បាល់​ទី​៣​សម្រាប់​ក្រុម Aston Villa ដោយ​រកបាន​សរុប​៧​គ្រាប់​និង​បង្កើត​ឱកាស​៦​លើក​ផងដែរ​។​
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​មាន​ទម្រង់​លេង​ល្អ ហើយ​ក្លឹប​ធំៗ​ជាច្រើន​ចាប់អារម្មណ៍​ដូចជា​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ​( Man Utd )​ក៏​ចង់បាន ហ្គ្រី​លី​ស នៅ​រដូវក្តៅ​នេះដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish) នឹង​លោក ហ្គ្រែ​ម សាវ​ណេ​ស (Graeme Souness)