អែប​, នែបនិត្យ​, រណេបរណប​, ឡេមឡឺម​

156
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

អែប (​កិរិយាសព្ទ​) ផ្ទាប់​លាក់ខ្លួន​ប្រប​ឬ​ពួន​បំបៀត​ខ្លួន​ប្រប​អែប​ប្រប​ជញ្ជាំង​, ឈរ​អែប​នឹង​ទ្វារ ។​ នែប​ជិត​,​បំបៀត​ជិត​អែបទូក ។ ដាក់​ផ្ទាប់​ប្របៀត​គ្នា​,​ដាក់​ឬ​តាំង​ប្រប​គ្នា​ដាក់​របស់​អែប​គ្នា ។ ទន្ទឹម​កៀក​គ្នា​ឬ​ប្របៀត​គ្នា ឈើ​ដុះ​អែប​គ្នា​, ឈរ​អែប​គ្នា ។ ព​.​ប្រ​.​ចូល​ប្រប​ឬ​ចូល​ផ្គាប់ផ្គុន ឲ្យ​ជិតដិត​អែប​លោក​អ្នកធំ​។ អែបជិត ផ្គាប់ផ្គុន​ដើម្បី​ឲ្យ​ជិតដិត​ទុកចិត្ត​ជឿ​ស្ដាប់ ។ ប៉ិន​អែប ប៉ិន​ផ្គាប់ផ្គុន​ឲ្យ​ទុកចិត្ត ។ អែបនែប អែបជិត​, អែប​ស៊ប់​, ដាក់​ផ្អប​ឬ​ស៊ែម​ឲ្យ​ជិត​ជាប់​គ្នា ។ អែបអប ( ព​. ប្រ​. ) ផ្គាប់ផ្គុនរ​ណេ​បរ​ណិ​ប​ដើម្បី​ឲ្យ​ជិត​ស្និទ្ធស្នាល​, ឡែបឡប ។ ព​. កា​. ថា : រី​ជន​អែបអប ប្រើ​បែប​ឡែបឡប ប្រចុបប្រចែង បញ្ជោរ​នាយអាយ ដោយ​ប្រើពាក្យ​ក្លែង តាមតែ​ចិត្ត​ឯង ឲ្យ​បាន​ប្រយោជន៍ ។ ពុំ​សូវ​អៀនខ្មាស បញ្ជោរ​ផ្ដេសផ្ដាស មាន​ឆៅ​មាន​ខ្លោច អ្នកខ្សោយ​គំនិត ពុំ​គិត​ល្អិតល្អោច ជួនកាល​ដោយ​ហោច គង់​លង់​តាម​ខ្លះ ។ អែបអាង អែប​យក​ជា​អាង​, យក​ជាទី​ពឹង​ឬ​ជាទី​ពំនាក់ ។​

នែបនិត្យ (—​និ​ត​)​កិរិយាសព្ទ អែបជិត​, ផ្ដេកផ្ដិត​, កៀក​ឱប​, អែបជិត​មិន​ដាច់ ( ព​. កា​. ) ឱ​កែវ កល្យាណ ធ្វើ​ម្ដេចនឹងបាន ប្អូន​មក​នែបនិត្យ រួមរ័ក​មេត្រី ដោយ​ក្តី​ស្នេហ៍ស្និទ្ធ ឲ្យ​បាន​ដូច​ចិត្ត ដែល​បង​ប៉ុនប៉ង ។ ម​. ព​. និត្យ ផង ។​

​រណេបរណប កិរិយាវិសេសន៍ រណេបរណឺប​អែបអប ផ្គាប់ផ្គន់​រណេបរណប ។​

ឡេមឡឺម (​កិរិយាវិសេសន៍​) ដែល​ឡឺម​ចុះ​ឡឺម​ឡើង​រឿយៗ​; ដែល​រណេបរណឺប​ឡឺមៗ​
​ឈរ​ឡេមឡឺម​; មនុស្ស​ឡេមឡឺម ។ ព​. ទ​. បុ​. ប្រាជ្ញ​ពុំ​ស្មើ​ប្រប បាក់​ស្លឹកត្រចៀក​ខ្លប ពុំ​ស្មើ ឡេមឡឺម អ្នកមាន​ចំណេះ​ពុំ​ស្មើនឹង​អ្នក​ផ្គាប់ផ្គុន​អែបអប អ្នកបម្រើ​នឿយហត់​ខ្លបខ្លាច​ជានិច្ច ពុំ​ស្មើនឹង​អ្នក​មក​ធ្វើ​ឡេមឡឺមៗ​ម្ដងៗ ( ចំពោះតែ​ការ​លម្អៀង​, បើ​មិន​លម្អៀង ពុំ​ពិត​ដូច្នោះ​ទេ ) ។

គុណសព្ទ ដែល​ឡឺម​ចុះ​ឡឺម​ឡើង​រឿយៗ​; ដែល​រណេបរណឺប​ឡឺមៗ ឈរ​ឡេមឡឺម​; មនុស្ស​ឡេមឡឺម ។ ព​. ទ​. បុ​. ប្រាជ្ញ​ពុំ​ស្មើ​ប្រប បាក់​ស្លឹកត្រចៀក​ខ្លប ពុំ​ស្មើ​ឡេមឡឺម អ្នកមាន ចំណេះ​ពុំ​ស្មើនឹង​អ្នក​ផ្គាប់ផ្គុន​អែបអប អ្នកបម្រើ​នឿយហត់​ខ្លបខ្លាច​ជានិច្ច ពុំ​ស្មើនឹង​អ្នក​មក​ធ្វើ ឡេមឡឺមៗ​ម្ដងៗ ( ចំពោះតែ​ការ​លម្អៀង​, បើ​មិន​លម្អៀង ពុំ​ពិត​ដូច្នោះ​ទេ ) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា