ពេលណា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​សម្រាក​ពី​ការងារ​?

133
ចែករម្លែក

រឿងនេះ​អាស្រ័យ​ទៅតាម​សុខភាព និង​ភាព​សុខ​ស្រួល​ខាង​រាងកាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ បើសិនជា​ម្តាយ​នៅមាន​សុខភាព​ល្អ និង​ចង់​បន្តការងារ​របស់គាត់​នៅ​កន្លែងធ្វើការ​ទៀត​ក៏​មិនមាន​អ្វី​ទាស់ខុស​ដែរ ព្រោះ​វា​ជា​ជម្រើស​របស់គាត់​។ ប៉ុន្តែ ស្ត្រី​ជា​ម្តាយ​ក៏​គួរតែ​ពិចារណា​លើ​ការ​សម្រាល​ពី​ការងារ​ដើម្បី​ទុកពេល​ខ្លួនឯង​សម្រាលកូន និង​បន្ធូរ​អារម្មណ៍​ពី​ភាព​តានតឹង​ដែរ​។​

​ពេលណា​ដែល​ស្ត្រី​គួរតែ​ចំណាយពេល​នៅផ្ទះ និង​ឈប់​ចេញទៅ​ក្រៅ​ធ្វើការ​ងារ​ទៀត​?

​បើសិន​ជាការ​អស់កម្លាំង​តម្រូវ​ឲ្យ​អ្នក​នៅផ្ទះ​ទើប​ល្អ​នោះ យក​ល្អ​គួរតែ​ឈប់​ចេញទៅ​ធ្វើការ​ងារ​ហើយ​។ ចូរ​ចៀសវាង​ការធ្វើ​ឲ្យ​រាងកាយ​រង​ភាព​ស្ត្រេ​ស​ខាង​ផ្លូវកាយ និង​ចិត្ត​។​ទោះបីជា​ការងារ ទាមទារ​ឲ្យ​អង្គុយ​នៅ​មួយកន្លែង​ក៏ដោយ តែ​ការ​ហើមជើង និង​ឈឺ​ខ្នង​ក៏​ជា​រឿង​ដែល​តម្រូវ​ឲ្យ​អ្នក​ឈប់​ដែរ ដូច្នេះ​ចូរ​ជ្រើសរើស​ការ​សម្រាក​នៅផ្ទះ ឬ​សុំ​មេ​កាត់បន្ថយ​ការងារ​ទៅ​។​

​បើសិនជា​រោគសញ្ញា​នៃ​ការ​សម្រាលកូន​ចេញ​ហើយ​ដូចជា ស្បូន​កន្ត្រាក់​មិន​ទៀងទាត់ បែក​ទឹកភ្លោះ ឈឺ​ខ្នង​ខ្លាំង នោះ​គឺជា​ពេលវេលា​ដែល​ត្រូវ​ទៅផ្ទះ និង​ទាក់ទង​គ្រូពេទ្យ​ហើយ​។​ ម្តាយ​មួយចំនួន​ប្រហែលជា​យល់ថា វា​គឺជា​រឿង​ស័ក្តិសម​បំផុត​ក្នុង​ការឈប់​ពី​ការងារ​មុន​មួយ​សប្តាហ៍ ឬមួយ​ខែ​ឯណោះ​។ បើសិនជា​រឿង​លុយកាក​មិន​អំណោយ ផល​ក្រោយពី​ឈប់​ពី​ការងារ​ទេ ចូរ​គិតថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​សុខភាព​កូន​ក្នុង​ផ្ទៃ​៕ ដោយៈ health.com.kh