ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​១៤​ថង់​ទៅ​តុលាការ​

124
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១៤​ថង់ ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការនគរបាល​ស្រុក​សង្កែ​ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១២ ភូមិ​សំបុក​អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ សុខ និមល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សេង គឹម​សុង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​។ វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​: ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​(​ម៉ា​ទឹកកក​ICE)​ចំនួន​១៤​ថង់ ទម្ងន់​៣,១៧​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​លក់ និង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោកនាយ​ការិយាល័យ​ជំនាញ​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​