ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិនអាច​ខ្វះ អាស៊ីត​ហ្វូ​លិ​ក​ទេ ក្រៅពី​ថ្នាំ​ជាតិ​ដែក​!

155
ចែករម្លែក

អាស៊ីត​ហ្វូ​លិ​ក ឬ​ហៅថា Folate គឺជា​វីតាមីន B9​។ វត្តមាន​របស់​វីតាមីន​នេះ​មាន​យ៉ាងច្រើន​ក្នុង​បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ​ជូរៗ​។ កម្រិត​នៃ​ការប្រើប្រាស់​វិ​តា​មីន​មួយ​នេះ​សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​គឺ ៤០០​ម៉ៃ​ក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​ណែនាំ​ឲ្យ​ស្ត្រី​ចាប់ផ្តើម​ប្រើ​កម្រិត​វីតាមីន​ខាងលើ​យ៉ាងហោចណាស់​មួយខែ​មុនពេល​ព្យាយាម​មាន​ផ្ទៃពោះ​។ ក្នុងពេល​មាន​ផ្ទៃពោះ Folate មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​យ៉ាង​ត្រឹមត្រូវ​របស់​ទារក និង​សុខភាព​ម្តាយ​ទាំងមូល​។​

​យ៉ាងណាមិញ ហេតុផល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ខ្វះ​វីតាមីន​ប្រភេទ​នេះ​បាន​ដោយសារតែ​៖

​- បង្ការ​កូន​កើតមក​ខូច​អវៈយវៈ​ធ្ងន់ធ្ងរ​ដូចជា ពក​ឆ្អឹងខ្នង ឬ​អត់​លលា​ក្បាល​ជាដើម​
​- ជំរុញ​ដល់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​មនុស្ស​ពីរ​នាក់​
​- បង្ការ​ការលូតលាស់​មិន​គ្រប់គ្រាន់​របស់​ទារ​កនៅ​ក្នុង​ផ្ទៃ​
​- ចៀស​ផុតពី​ការ​កើតមក​ខូច​អវៈយវៈ​តិចតួច​ដូចជា ឆែបមាត់ ឆែប​ក្រអូម​ជាដើម​
​- អាច​ការពារ​ម្តាយ​ពី​ផល​វិ​បា​ក្នុងពេល​មាន​ផ្ទៃពោះ​ដូចជា ត្រៀម​ក្រឡាភ្លើង ឬ​រលូត​ជាដើម​
​- ការពារ​ម្តាយ​ពី​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ភ្លេចភ្លាំង និង​មហារីក​មួយចំនួន​។​

​យ៉ាងណាមិញ​ដើម្បី​ទទួលបាន​ការប្រើប្រាស់​វីតាមីន​នេះ​បាន​ត្រឹមត្រូវ​គឺ​ត្រូវមាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​៕ ដោយៈ​health.com.kh