បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

166
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ និង​វត្ថុតាង​មូ​យ​ចំនូ​ន ទៅ​សាលាដំបូង​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

​ជនសង្ស័យ​ទាំងបី​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តាម​ការណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​រ​នគរបាល​ខេត្តបាត់ដំបង និង​ដោយមាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ព្រមទាំង​អនុវត្តតាម​មតិ​ណែនាំ​ជំនាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​រួចមក លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង បាន​ដឹកនាំ​មន្ត្រី​ផ្នែក​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​អធិការនគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៤​ភូមិ​ទួល​ទិល​ឃុំ​តា​ក្រី​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ហេង ង៉ោ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ភូមិ​តា​ងិ​ល​ឃុំ​តា​ក្រី ស្រុក​កំរៀង ២​ឈ្មោះ​ម៉ី ស៊ីណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ទិល ឃុំ​តា​ក្រី ស្រុក​កំរៀង និង​៣-​ឈ្មោះ ចាន់ ស៊ូ​ថាវ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ទិល ឃុំ​តា​ក្រី ស្រុក​កំរៀង​។ ចំណែក​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ ១-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE ចំនួន​១២​កំណាត់​ទុយោ ទម្ងន់​២,០៣​ក្រាម ២-​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។​

​លោកនាយ​ការិយាល័យ​ជំនាញ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងបី​នាក់ និង​វត្ថុតាង ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​