ប្រមុខ​រាជរដ្ឋាភិបាល​អបអរ​ខួប​៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

160
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អបអរសាទរ​ខួប ៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា​នេះ តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​ថា “​អបអរសាទរ​ខួប​៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ថ្ងៃទី​៨ ខែកក្កដា​ឆ្នាំ​២០២០​នេះ ខួប​៣ ឆ្នាំ​(៨​កក្កដា​២០១៧-៨​កក្កដា​២០២០) នៃ​ការដាក់​ប​ញ្ចូ​ល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​”​។

​សម្តេច​បាន​បន្តថា “​ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ​។ ប្រាសាទសំបូរព្រៃគុក​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែលមាន​ចម្ងាយ ២៥​គីឡូម៉ែត្រពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។ ប្រាសាទ​នេះ​ជា​រាជធានី​ចាស់បុរាណ​ឈ្មោះ ថា​ឥសាន​បុ​រៈ ដែល​កាលពី​សម័យ​នោះ ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​។ ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់​ជាដើម​”៕ ល​/Ha