សហរដ្ឋអាម៉េរិកជូនដំណឹងដល់អ.ស.បអំពីការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

184
ចែករម្លែក

រដ្ឋបាលត្រាំបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិអំពីការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ទោះបីជាការដកខ្លួនចេញនេះនឹងមិនចូលជាធរមានរហូតដល់ឆ្នាំក្រោយក៏ដោយ​ដូច្នេះមានន័យថាវាអាចត្រូវបានដកហូតវិញក្រោមរដ្ឋបាលថ្មីឬប្រសិនបើស្ថានភាពផ្លាស់ប្តូរ។ អតីតអនុប្រធានាធិបតីចូ បាយដិន ដែលជាបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាតេយ្យ បាននិយាយថា គាត់នឹងដកសេចក្តីសម្រេចចិត្តនេះភ្លាមនៅថ្ងៃដំបូងរបស់គាត់នៅក្នុងតំណែង ប្រសិនបើជាប់ឆ្នោត។

សេចក្តីជូនដំណឹងអំពីការដកខ្លួនចេញនេះគឺធ្វើតាមការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតីដូណាល់ត្រាំកាលពីចុងខែឧសភាដើម្បីបញ្ចប់ការចូលរួមរបស់សហរដ្ឋអាម៉េរិកនៅអង្គការសុខភាពពិភពលោក ដែលលោកបានរិះគន់យ៉ាងខ្លាំងចំពោះការឆ្លើយតបរបស់អង្គការនេះចំពោះជំងឺរាតត្បាតកូវីដ១៩និងចោទអង្គការថាឱនក្បាលរណបចិន។

ចំណាត់ការនេះត្រូវបានវាយប្រហារភ្លាមៗដោយមន្រ្តីសុខាភិបាលនិងអ្នករិះគន់រដ្ឋបាលត្រាំរួមទាំងអ្នកប្រជាធិបតេយ្យជាច្រើននាក់ដែលនិយាយថាវានឹងធ្វើបាត់បង់ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្វៀនពិភពលោក៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិកជូនដំណឹងអំពីការដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ