បាញ់សម្លាប់​រដ្ឋអាជ្ញា​ជាន់ខ្ពស់​របស់​ក្រុង​ម៉ានីល​

829
ចែករម្លែក

​នាយក​ផ្នែក​ស៊ើបអង្កេត​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង​ម៉ានីល ត្រូវបាន​បាញ់សម្លាប់​ក្នុងពេល​បើក​រថយន្ត​ទៅ​ធ្វើការ​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​កក្កដា​។​

​លោក​ចូវេន​ស្យូ សេណា​ដូស អាយុ​៦២​ឆ្នាំ បាន​បើករថយន្ត​ចេញពី​ទីក្រុង កា​ឡាំ​បា ស៊ី​ធី ក្នុង​ខេត្ត ឡា​ហ្គូ​ណា នៅពេល​រង​ការបាញ់ប្រហារ​។​លោក​បាន​ស្លាប់​ភ្លាម​នៅក្នុង​រថយន្ត​ដោយសារ​ត្រូវ​របួស​ជា​​ច្រើន​គ្រាប់​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​។​

​អ្នកបើក​រថយន្ត​របស់​រដ្ឋអាជ្ញា​ស៊ើបអ​ង្កេ​ត​រូបនេះ ត្រូវជា​ក្មួយ និង​មិន​រងរបួស​ពី​ការបាញ់ប្រហារ​នេះ​ទេ​។​

​លោក​ចូវេន​ស្យូ សេណា​ដូស ជា​ជនរងគ្រោះ​ទី​៥០​នៃ​ការវាយប្រហារ​ផ្តាច់ផ្តិល​ជីវិត​លើ​មេធាវី រដ្ឋអាជ្ញា និង​ចៅក្រម​នៅក្រោម​រដ្ឋាភិបាល​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក​មេ​ណា​ដូ ហ្គេ​វ៉ា​រ៉ា បាន​បញ្ជា​អោយ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​(NBI)​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ទាន់​ចំពោះ​ឃាតកម្ម​ដ៏​រន្ធត់​នេះ​នៅពេល​អគ្គ​រដ្ឋអាជ្ញា​ថ្កោលទោស​។​

​ហេតុផល​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​មិន​ទាន់​ត្រូវ​គេ​ដឹង​នៅឡើយ​ទេ​តែ​ប៉ូលិស​បាន​អោយដឹងថា ខ្លួន​ផ្តោតលើ​ការងារ​របស់​ជនរងគ្រោះ​៕​ប្រែ​សម្រួល​៖​វាសនា​

​ប៉ូលិស​បិទ​តំបន់​ជុំវិញ​កន្លែង​បាញ់សម្លាប់​រដ្ឋអាជ្ញាចូ​វេន​ស្យូ សេណា​ដូស