អធិការស្រុកភ្នំព្រឹកបញ្ជូនជនសង្ស័យ​ម្នាក់ និងថ្នាំញៀនម៉ាទឹក​កក៥ថង់ទៅ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត

97
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ អធិការនគរបាលស្រុកភ្នំព្រឹកកាលពីរសៀលថ្ងៃ៨ ខែកក្កដាឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់និងថ្នាំញៀនម៉ាទឹកកក៥ថង់ និងថ្នាំយ៉ាម៉ា១២​គ្រាប់កន្លះទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្រោយពេលកម្លាំងអធិការនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថាជនស័ង្សយមានឈ្មោះ បឿ ម៉ានិត ហៅតឿ ភេទប្រុស អាយុ២៨ឆ្នាំ នៅក្រុមទី១១ភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកវត្ថុតាងដែលដកហូតបាមាន៖១-ម្សៅ
ក្រាម​ពណ៌សច្រកក្នុងថង់ផ្លាស្ទិចកិបមាត់ពណ៌សសង្ស័យជាសារធាតុញៀនប្រភេទមេតំ ហ្វេតាមីន ម៉ាទឹកកក ICE ចំនួន៥ថង់(បួនថង់តូច មួយថង់ធំ)មិនទាន់ថ្លឹងទម្ងន់។
២-ថ្នាំគ្រាប់ពណ៍ស្លាទុំរាងមូលសំប៉ែតមានអក្សរបរទេសWYនៅលើគ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាចំនួន១២គ្រាប់កន្លះ (ដប់ពីរគ្រាប់កន្លះ)មិនទាន់ថ្លឹងទម្ងន់។ ៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង។៤-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

លោក សុខ និមល នាយការិយាល័យជំនាញបានឲ្យដឹងថា ក្រោយពេលជនសង័្សយឆ្លើយសារភាពរួចលោកបានបញ្ជាឲ្យកម្លាំងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕/B